Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​ចេញ​ដីកាឃុំខ្លួន​ឧ​ត្ត​ម​សេនីយ៍ ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ ទំនើង យក​កាំភ្លើង​វាយ​បែកក្បាល​កម្មករ​

spot_img

​រាជធានី​ភ្នំពេញ ៖ លោក រស់ ពិសិដ្ឋ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៨
​មេសា នេះ បានចេញ​ដីកាឃុំខ្លួន​លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ ដាក់ពន្ធនាគារ​PJ ជា​បណ្តោះអាសន្ន ករណី​យក​កាំភ្លើង​វាយ​បែកក្បាល​កម្មករ​ឃ្លាំង​អេតចាយ​។

​ជន​ត្រូវ​ចោទ លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ិច តុង​ហេង ត្រូវបាន​លោក សៀង សុខ ព្រះ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស យោងតាម​មាត្រា ២១៧ និង​មាត្រា​២១៨ នៃ ក្រមព្រហ្មទណ្ឌ ។ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ ភី ធី អេស រ៉េ​ស៊ី​ដេ​ន និង​ជា​ម្ចាស់​ស៊េរី​ទំនើប ករណី​យក​កាំភ្លើង​វាយ​កម្មករ​ឃ្លាំង​អេតចាយ​បែកក្បាល ទៅ​ដាក់ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ជា​បណ្តោះអាសន្ន បន្ត​នីតិវិធី​នាពេល​ក្រោយ​។​

​សូមបញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង ជា​ថៅកែ​ខុន​ដូ ដែល​វាយ​កម្មករ​ឃ្លាំង​អេតចាយ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លន កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ នៅពេលដែល​លោក​ឧ​ត្ត​ម​សេនីយ៍ ចូលខ្លួន​ទៅ​សារភាព នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ជន​ត្រូវ​ចោទ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ិច តុង​ហេង បាន​ប្រើ​អំពើហិង្សា ដោយ​យក​កាំភ្លើង​វាយ​ក្បាល​ជនរងគ្រោះ​ឈ្មោះ សាំង តុលា អាយុ​២១​ឆ្នាំ កម្មករ​ឃ្លាំង​អេតចាយ ដោយ​គ្រាន់ ព្រោះ​ខឹង​ជនរងគ្រោះ​មើលមុខ ពេល​បញ្ឆេះ​រថយន្ត​ស៊េរី​ទំនើប​ដោយ​ឮ​សំឡេង​ខ្លាំងៗ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ នៅក្បែរ​អគារ ខុន​ដូ របស់​ជនបង្ក មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​៣៦៨ សង្កាត់ បឹង​កេងកង​៣ ខណ្ឌចំការមន​។ ជនបង្ក​បាន​ជិះ​រថយន្ត​ស្ព័​រ​ទំនើប​ម៉ាក Chevrolet Camaro ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-8989 ដោយ​រោទ៍​សំឡេង​ឮ​ខ្លាំងៗ ទើប​ជនរងគ្រោះ​មើលមុខ​ជនសង្ស័យ ដែល​នៅក្នុង​រថយន្ត​។ ពេល​ឃើញ​កម្មករ មើលមុខ​បែប​នោះ ជនសង្ស័យ​បាន​បើករថយន្ត ត្រឡប់មកវិញ​ហើយក៏​ចុះ​ពីលើ​រថយន្ត​ដោយមាន​កាន់​កាំភ្លើងខ្លី​ទំនើប​មាន​ត​កាណុង​មួយ​ដើម​ទៅ​វាយ​កម្មករ​នោះ​បែកក្បាល​ហើយ​ដេរ​ជាច្រើន​ថ្នេរ​។ ជនរងគ្រោះ​បានដាក់​ពាក្យ​ប្តឹង​ជនបង្ក​ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​ប៉ុន្តែ​ក្នុងដំណាក់កាល់​នគរបាល​ប៉ុស្តិ៍ បាន​កោះហៅ​ជនបង្ក​មក​សួរនាំ ហើយ​ជួប​សម្របសម្រួល​និង​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​នោះ ជនបង្ក​បាន​សង​សំណង​ទៅ​ជនរងគ្រោះ​ចំនួន ៤.០០០​ដុល្លារ ដើម្បី​ឲ្យ​ជនរងគ្រោះ​ព្រម​ដក​ពាក្យបណ្តឹង ដើម្បី​បើកផ្លូវ​ឲ្យ​តុលាការ​មាន​ហេតុផល​សមរម្យ​មួយ​ក្នុង​ការដោះលែង ជនសង្ស័យ​មាន​ងារ​ជា​ឧ​ត្ត​ម​សេនីយ៍​ម្នាក់នេះ​ឲ្យ​នៅក្រៅ​ពន្ធនាគារ ប៉ុន្តែ​មិនបាន​សម្រេច​នោះទេ​ព្រោះ​នៅជាប់​បណ្តឹងអាជ្ញា ទើបត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ហើយ​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់ ហើយ​យោងតាម​បទចោទប្រកាន់​នោះ ចៅក្រម​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ឧ​ត្ត​ម​សេនីយ៍​ទំនើង​រូបនេះ​តែម្តង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×