Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កូរ៉េ​មួយគ្រឿង​ បើក​កៀរ​រ៉ឺម៉ក​ដឹក​មាន់​ធ្លាក់​ថ្នល់​ បុរស​ម្នាក់​ពីលើ​រ៉ឺម៉ក​ត្រូវ​រថយន្ត​កិន​ស្លាប់​នៅលើ​ផ្លូវ​វេ​ង​ស្រេង​

spot_img

​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​មួយគ្រឿង​បើក​កៀរ រ៉ឺម៉ក​ម៉ូតូ​កង់​បី​ដឹក​មាន់​មួយគ្រឿង​ជិះ​គ្នា​៣​នាក់ បណ្ដាលឱ្យ​ធ្លាក់​បុរស​ម្នាក់​ចូល​កង់​ក្រោយ​មួយគ្រឿង​កិន​ស្លាប់ នៅ​ក​ន្លែ​កើតហេតុ​តែម្ដង​ចំណែក​រថយន្ត​បើក​រត់គេច​បាត់​។ ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​កើតឡើង​កាលពី​ម៉ោង​៩​និង​១៥​នាទី​យប់ ង្ថៃ​ទី​២៨​ខែមេសា​ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច​ឱ្យដឹងថា​៖ បុរសរងគ្រោះ ឈ្មោះ ហេង ង៉ី​ម ហៅ​តឿ អាយុ​៣២​ឆ្នាំ ស្នាក់នៅ ភូមិ​ត្នោតជ្រំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្បាល​ត្រាច ឃុំ ស្រែ​ចាក ស្រុក​ស្នួល ខេត្តក្រចេះ ។ ជនរងគ្រោះ​មាន​ប្រពន្ធ​និង​កូនស្រី​តូច​ស្រី​២​នាក់​រស់​នៅឯ​ស្រុកកំណើត ។​

​ក្នុង​ហេតុ​ការ​ណ៌​នោះ​អ្នកបើក​រ៉ឺម៉ក​កង់​បី​បាន​ឲ្យ​ដឹ​ថា ៖​ពួកគេ​មាន​គ្នា​បីនាក់​ក្រោយពី​ដឹក​មាន់​ដាក់​ឲ្យ​ម៉ូយ​អស់ហើយ​បានធ្វើ​ដំណើរ​តាមផ្លូវ​វេ​ង​ស្រេង​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កូរ៉េ​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ បើកបរ​ពី លិចទៅ​កើត ស្រប​ទិស​គ្នា​ដោយ​បើក​វ៉ា​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ក៏​ជ្រុល មក​កៀរ​រ៉ឺម៉ក​ម៉ូតូ​របស់គេ​បណ្ដាល​ឲ្យ​ធ្លាក់​ជនរងគ្រោះ​ចូល​កង់​ខាងក្រោយ​រថយន្ត​កិន​ស្លាប់​ក្នុង​ថ្លុកឈាម ចោល​ប្រពន្ធ​និង​កូនស្រី​តូច​២​នាក់​ដែល​រស់​នៅឯ​ស្រុកកំណើត ។ ចំណែក​រថយន្ត​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ ។​

​អ្នកភូមិ​ក៏បាន​ឱ្យដឹងថា​៖​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះមក​ធ្វើការ​វាស់វែង​យក​រ៉ឺម៉ក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក ចំណែក​សព បុរសរងគ្រោះ​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ស្រុកកំណើត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×