Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​ពាក់​ស័ក្តិ​៤ មានទំនាស់​ជាមួយ​គូរ​ដណ្តឹង បើកទ្វា​រចុះ​ពីលើ​រថយន្ត លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា​សម្លាប់ខ្លួន​

spot_img

ភ្នំពេញ​៖ បុរស​ដែល​គេ​ស្គាល់​ថា ជា​ទាហាន​ពាក់​ស័ក្តិ​៤ ខណៈ​កំពុង មានទំនាស់​ជាមួយ​គូរ​ដណ្តឹង បាន​បើកទ្វារ​ចុះ​ពីលើ​រថយន្ត ហើយ​ឡើងលើ​បង្កាន់ដៃស្ពាន​ជ្រោយចង្វា​លោត​សម្លាប់ខ្លួន​បានសម្រេច​តែម្តង​។​

​ហេ​តុ​ការណ៍​នេះ​បាន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា ម៉ោង ១០​យប់ ថ្ងៃទី​២៨​ ខែមេសា ​ឆ្នាំ​២០១៨ នៅត្រង់ចំណុច​កណ្តាល​ស្ពាន​ជ្រោយចង្វា​ថ្មី ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បុរស​ដែល​លោតទឹក​សម្លាប់ខ្លួន​មានឈ្មោះ​ដេ​ង សុវណ្ណឌឿ​ន អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​យោធា​ពាក់​ស័ក្តិ ៤ ​ស្នាក់​នៅផ្ទះ​ម្តុំ​សន្ធរម៉ុក​។​ ​គូរ​ដណ្តឹង​មានឈ្មោះ ហែល រចនា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​។​

​តាម​សម្តី​មិត្តភក្តិ​ជនរងគ្រោះ​បាន ប្រាប់​ឲ្យ​ដឹងថា មុនដំបូង​ពួកគាត់​បានចេញ​ពី​ញ៉ាំការ​គេ នៅ​ព្រែកលៀប ក្នុង​គោលបំណង​ទៅផ្ទះ ដោយ​ជិះឡាន​ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ស មាន​ស្លាក​លេខ​ភ្នំពេញ​2AS.2105 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ខាង​ស្រី ជា​អ្នកបើកបរ​​មកដល់​ពាក់​កណ្តាលផ្លូវ ក៏មាន​ការឈ្លោះគ្នា​បន្តិច​ប​ន្តួច ហើយ​ពេល​ជិះ​មកដល់​លើ​ស្ពាន ជនរងគ្រោះ​ប្រាប់ថា ចុះ​ជុះនោម​បន្តិច ឲ្យ​ឈប់​ឡាន ពេលនោះ​ស្រាប់តែ​បើកទ្វារ​ឡាន រត់​ឡើងលើ​បង្កាន់​ដៃ​ស្ពាន លោត​ចុះ​ក្នុង​ទឹក​បាត់​ឈឹង ក៏មាន​ការស្រែក​ឆោឡោ ពី​សំណាក់​ខាង​ស្រី ដែល​ត្រូវជា​គូរ​ដណ្តឹង ហើយក៏​បត់​ឡាន​ចុះមក​ត្រើយ​រង្វង់​មូល​តា​ព្រហ្ម​វិញ ប្រាប់​សមត្ថកិច្ច ដែល​នៅ​គល់ស្ពាន​ឲ្យ​ជួយ​រក និង​តេ​ទូរស័ព្ទ​ប្រាប់​ឪពុក​មា្ត​យ និង​បងប្អូន ក៏បាន​មកជា​ច្រើន​នាក់​ដល់​កន្លែងកើតហេតុ​ផងដែរ ។ សមត្ថកិច្ច​ក៏​ឲ្យ​ទូក​ចាម ជួយ​ចេញ​រក​ដែរ​តែ​រក​មិនឃើញ​។ រុករក​អស់​ជាច្រើន​ម៉ោង ក៏​នៅតែ​មិនឃើញ មិនដឹង​ស្លាប់ ឬ​រស់​នោះទេ​។​ ក្រោយមក​សាច់ញាតិ ក៏​វិល​ត្រឡប់មកផ្ទះ​វិញ ដោយ​ក្តី​អស់សង្ឃឹម​។ រហូតមក​ទល់នឹង​ម៉ោងជាង​៦​ព្រឹក ថ្ងៃអាទិត្យ ទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ សព​ត្រូវបាន​រកឃើញ ហើយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×