Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​ខាងជើង ​នឹង​ឯកភាព​ពី​ការកំណត់​ម៉ោង​ប្រើប្រាស់​រួមគ្នា ចាប់ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា តទៅ​

spot_img

​នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង បានឲ្យដឹងថា រដ្ឋសភា​ប្រទេស​នេះ បានប្រកាស​សម្រេច​ឯកភាពគ្នា​ប្រើប្រាស់​ម៉ោង​តែ​១ ជាមួយ​កូរ៉េ​ខាងត្បូង ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា​តទៅ ។​

​ឥរិយាបថ​របស់​កូរ៉េខាងជើង ត្រូវបាន​បង្ហាញ បន្ទាប់​ពី​មេដឹកនាំ​គីម ជុង​អ៊ុន បាន​លើក​សំណើរ​ដែល​គេ​ពុំ​នឹកស្មាន​ដល់​ថា នឹង​តម្លើង​ម៉ោង​របស់​ប្រទេស​នេះ​លឿន​ជាង​មុន ៣០​នាទី ដើម្បី​ស្របគ្នា​ជាមួយនឹង​ម៉ោង​របស់​កូរ៉េខាងត្បូង ។​

KCNA បាន​ដកស្រង់​សម្តី​របស់​មេដឹកនាំ​គីម ជុង​អ៊ុន អះអាងថា “​ទង្វើ​នេះ​របស់​ខ្លួន គឺជា​ជំហាន​ជាក់ស្តែង​ដំបូង សម្រាប់​ការស្រុះស្រួល និង​ឯកភាព​ប្រទេស​”​។​

​មុន​នោះ​ព័ត៌មាន​ខាងលើ​ក៏​ត្រូវបាន​ប្រធាន​ក្រុម​លេខា​សារព័ត៌មាន​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង បានចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ទី ២៩ ខែ​មេសា​ផង​ដែរ ។​

​គួររំលឹកថា កាលពី​ខែ​សីហា ឆ្នាំ ២០១៥ កូរ៉េ​ខាងជើង​បាន​សម្រេច​បន្ថយ​ម៉ោង​ឲ្យ​យឺត​ជាង​កូរ៉េខាងត្បូង ៣០​នាទី បំណង​អះអាង​ពី​ការលុបចោល​ស្លាកស្នាម​បន្សល់​ទុក​របស់​អាណានិគម​ជប៉ុន នៅ​ដំណាក់កាល ១៩១០-១៩៤៥ នៅ​ឧបទ្វីប​កូរ៉េ ៕ សូ​យ​ន​

spot_img
×