Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាមេរិក​សំណូមពរ​កូរ៉េខាងជើង អនុវត្ត​បណ្តា​ជំហាន “​មិន​អាច​ប្រែ​ក្រឡា​ស់បាន​” សំដៅ​ឈាន​ទៅ​ការបោះបង់​អាវុធ​នុយក្លេអ៊ែរ​

spot_img

​ប្រមុខ​ការទូត​អាមេរិក Mike Pompeo ប្រាប់​លោក​គីម ជុង​អ៊ុន ថា កូរ៉េខាងជើង ត្រូវ​យល់ព្រម​អនុវត្ត​បណ្តា​ជំហាន “​មិន​អាច​ប្រែ​ក្រឡា​ស់បាន​” មិន​អាច​បោះបង់ចោល​កម្មវិធី​អាវុធ​នុយក្លេអែរ​របស់​ពួក ដែល​នឹង​បង្ហាញ​ក្នុង​កិច្ចព្រមព្រៀង​ណាមួយ​ទាំងអស់​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ -​នេះ​បើ​តាម Reuter ។​

(ឆ្វេង) ប្រមុខ​ការទូត​អាមេរិក Mike Pompeo និងប្រធានាធិបតីកូរ៉េខាងត្បូង Kim Jong-Un

​លោក Pompeo ដែល​ជា​អតីត​នាយក CIA ទើប​បាន​ស្បថ​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​កាលពី​ថ្ងៃ​ទី ២៦ ខែ​មេសា ។ លោក​ឲ្យដឹងថា ជំនួប​របស់លោក​ជាមួយ​គីម ជុង​អ៊ុន គឺ​ពិតជា​ទទួលបាន​ផ្លែផ្កា​មាន​ប្រសិទ្ធភាព និង​បង្កលក្ខណៈ​យ៉ាង​ពិតប្រាកដ​មួយ សម្រាប់​ជំនួប​កំពូល​ខាង​មុខ​រវាង​លោក គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក ។ លោក​ប្រាប់​ថា ប្រធានាធិបតី​ត្រាំ នឹង​ប្រាកដជា​ស្វះស្វែង​រក​ការសន្យា​របស់​លោក​គីម អំពី​ដំណើរ​អនុវត្ត​កិច្ចការ​ទាំង​នោះ​ក្នុង​១​ជំហានៗ ។​

​លោក​ពោល​បន្ថែមថា ប្រទេស​ទាំង​ពីរ​ត្រូវធ្វើ​នូវ​អ្វីៗ​ច្រើន​ជាង​ការនិយាយ ហើយ​ប្រធានាធិបតី​ត្រាំ​នឹង​បន្ត​រក្សា​នូវ “​យុទ្ធនាការ​សម្ពាធ​” ចំពោះ​កូរ៉េខាងជើង រហូតដល់​ពេល​ដែល​លោក គីម ជុង​អ៊ុន រើរុះ​ចោល​ទាំងស្រុង​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​ខ្លួន ។​

​ចំណែក​លោក Bolton ដែល​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ទើប​ឡើងកាន់​តំណែង​និយាយថា ៖ កូរ៉េខាងជើង​គប្បី​ពិនិត្យ​ពិចារណា​រឿង​ទាំងនោះ​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ព្រោះ​តែ​ក្នុង​អតីតកាល កូរ៉េខាងជើង​ធ្លាប់​បាន​សន្យា ហើយ​ក្បត់ពាក្យសន្យា​របស់ខ្លួន ៕ សូ​យ​ន​

spot_img
×