Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ប្រកាសថា នឹង​ធ្វើការ​បំផ្លាញចោល​ទីលាន​សាកល្បង​នុយក្លេអ៊ែរ​ជា​ចំហ នៅ​ខែ​ឧសភា​ខាងមុខនេះ

spot_img

តាម Yonhap នៅ​ថ្ងៃ​ទី ២៩ ខែ​មេសា ម្សិលមិញ​នេះ វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ឲ្យដឹងថា ប្រធាន​គីម ជុង​អ៊ុន បានប្រកាស​នឹង​បិទទ្វារ​ទីលាន​សាកល្បង​នុយក្លេអ៊ែ​រ Punggye-ri នៅ​អំឡុង​ខែ​ឧសភា​ខាងមុខ ហើយ​ការ​បំផ្លាញចោល​ទីលាន​នេះ​នឹង​ធ្វើ​ដោយ​បើកចំហ​។​

​កន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នៅ Punggye-ri ដែល​ស្ថិតនៅ​តំបន់​ពាយ័ព្យ​កូរ៉េខាងជើង​។​

​តាម​នោះ​លោក​គីម ជុង​អ៊ុន និង​អញ្ជើញ​អ្នកជំនាញការ​សន្តិសុខ និង​អ្នកសារព័ត៌មាន ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ដែល​ប្រទេស​នេះ លុបបំបាត់​ចោល​ទីលាន​សាកល្បង​នុយក្លេអ៊ែរ Punggye-ri ។​

​តាមរយៈ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី ២៧ ខែ​មេសា នៅ​ជំនួប​កំពូល​អន្តរ​កូរ៉េ កូរ៉េ​ខាងជើង​បាន​លើកឡើង​ច្បាស់​ថា នឹង​អនុវត្ត​គោលដៅ​រួម​គឺ​ឧបទ្វីប​កូរ៉េ ១ គ្មាន​នុយក្លេអ៊ែរ ឆ្លង​តាមរយៈ​នៃ​ការលុបចោល​ទាំងស្រុង​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​នេះ ។ កូរ៉េខាងជើង ក៏​នឹង​ម្ចាស់ការ​អនុវត្ត​វិធានការ​បង្កក​នុយក្លេអ៊ែ​រ ដែល​មាន​អត្ថន័យ​យ៉ាង​ធំធេង ។ ប្រការ​នេះ​គឺជា​ចំណុច​ចាប់ផ្តើម​ក្នុង​ការលុបចោល​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ។​

​លោក​គីម ជុង​អ៊ុន និង​លោក​មូន ចា​អ៊ី​ន ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម នៅ​ថ្ងៃ​ទី ២៧ ខែ​មេសា ។​

​គួររំលឹកថា បើតាម SCMP នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា អ្នកជំនាញការ​ចិន​បាន​រកឃើញថា ទីលាន​សាកល្បង​នុយក្លេអ៊ែ​រ Punggye-ri នៅលើ​កំពូលភ្នំ Mantap បាន​បាក់ស្រុត​យ៉ាងជ្រៅ ព្រោះ​តែ​វា​ទទួល​ការសាកល្បង​ចំនួន ៥ លើក មក​នោះ ចិន​នឹង​បណ្តា​ប្រទេស​ជិតខាង​មាន​កង្វល់​ព្រោះតែ​ការ​ប្រឈម​នឹង​ហានិយ​ភ័យ​រីកសាយ​វិទ្យុ​សកម្ម​៕ សូយន

spot_img
×