Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹងបង្កើនការផលិតត្រីប្រា សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន

spot_img

ភ្នំពេញ៖ សមាគមវារីវប្បករកម្ពុជា​បានឱ្យដឹងថា ខ្លួននឹងជំរុញឲ្យកសិករពង្រឹងបច្ចេកទេសចិញ្ចឹមត្រីប្រា ស្របតាមស្តង់ដារ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ សមាគមវារីវប្បករនៅកម្ពុជា បានលើកឡើងថា ការវាយតម្លៃលើភូតគាមអនាម័យត្រីប្រារបស់កម្ពុជា រំពឹងថា នឹងអាចនាំចេញជាផ្លូវការទៅប្រទេសចិននាពេលឆាប់ៗ ក្នុងឆ្នាំ២០២២នេះ។​ តាមការរំពឹងនះ ដោយសារកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ាង វិនធៀន ឯកអគ្គ​រដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសថា ភាគីចិន បានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យភូតគាមអនាម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលជាវិធានការសំខាន់ ឆ្ពោះទៅរកការនាំចេញត្រីប្រា ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សុខ រ៉ាដែន ដែលជាប្រធានក្រុមប្រឹក្សាភិបាល សមាគមវារីប្បករកម្ពុជា បានបញ្ជាក់ប្រាប់អ្នកព័ត៌មានថា បរិមាណត្រីប្រា ដែលចិញ្ចឹមនៅកម្ពុជា មានចំនួនច្រើន ដែលអាចបំពេញតាមតម្រូវការនៃការបញ្ជាទិញរបស់ភាគីចិន។ ដោយឡែកការចិញ្ចឹម គឺសុទ្ធតែចិញ្ចឹមតាមស្តង់ដា និងមានគុណភាព។ ​ លោក បានជំរុញឱ្យអ្នកចិញ្ចឹម ត្រូវចិត្តទុកដាក់បន្ថែមទៀត អំពីបច្ចេសទេសនៃការចិញ្ចឹមត្រី បញ្ហាភូតគាមអនាម័យនៃការចិញ្ចឹមត្រី និងគុណភាពស្តង់ដារ ដើម្បីឱ្យត្រីរបស់ខ្លួន អាចនាំចេញទៅប្រទេសចិនបាន។ ដោយសារតែត្រីប្រាធ្លាក់តម្លៃក្នុងឆ្នាំនេះ ធ្វើឱ្យកសិករកាត់បន្ថយការចិញ្ចឹម តែយ៉ាងណាវារីប្បករ លោកនឹងជំរុញឱ្យបង្កើនការចិញ្ចឹម ដើម្បី​ផលិតត្រីប្រា សម្រាប់នាំចេញទៅចិន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសរដ្ឋបាលជលផលកម្ពុជា និងអគ្គនាយកដ្ឋានរដ្ឋបាលគយចិនបានចាប់ផ្តើម ប្រជុំពិភាក្សាជាលើកដំបូង តាមប្រព័ន្ធអនឡាញ ដើម្បីវាយតម្លៃលើភូតគាមអនាម័យត្រីប្រាកសិដ្ឋានវារីវប្បកម្មត្រីប្រា និងសហគ្រាសកែច្នៃត្រី មុននឹងភាគីចិនសម្រេចអនុញ្ញាតឱ្យត្រីប្រាកម្ពុជានាំចូលទៅប្រទេសចិន ។ កិច្ចប្រជុំនេះ នឹងបញ្ចប់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ៕

spot_img
×