Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ម្តា​យ! ទោះបី​ម្តាយ​ជា​អ្នក​រើស​អេ​ត​ចាយ តែ​ម្តាយ​ខំ​ដើម្បី​កូន​បាន​រៀន​សា​លា​ថ្លៃ ព្រោះ​មិន​ចង់​ឲ្យ​កូន​លំបាក​ដូច​ម្តាយ

spot_img

ជីវិតមនុស្សយើងម្នាក់ៗ កើតមកក្នុងលោកនេះ គឺមានភព្វព្រេងវាសនា មិនដូចគ្នានោះទេ ដោយអ្នកខ្លះកើតក្នុងត្រកូលគ្រួសារមានទ្រព្យធនខ្ពង់ខ្ពស់ រីឯអ្នកខ្លះទៀត ក៏កើតក្នុងគ្រួសារឪពុកម្តាយក្រីក្រ។ តែទោះយ៉ាងណា តម្លៃនៃជីវិតរបស់មនុស្សម្នាក់ៗ គឺមិនស្ថិតទៅលើភាពក្រីក្រ ឬ មាននោះទេ តែអ្វីដែលសំខាន់ គឺតម្លៃនៃការខិតខំតស៊ូ រកស៊ី និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ នៅក្នុងសង្គម។

ដោយឡែក រូបភាពប៉ុន្មានសន្លឹក បង្ហាញពីស្ត្រីជាម្តាយជាអ្នករើសអេតចាយ និងកូនស្រីវ័យជំទង់ស្ថិតក្នុងសម្លៀកបំពាក់សិស្សសាលាឯកជនល្បីមួយ បានកំពុងទាក់ទាញការចាប់អារម្មណ៍ និងការកោតសរសើរជាខ្លាំង ពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គម ព្រោះថា បើទោះជាគាត់ជាអ្នករើសអេតចាយក៏ពិតមែន តែគាត់តស៊ូអាចមានលទ្ធភាពឲ្យកូនស្រីបានរៀនសាលាឯកជនបានផងដែរ។

ក្នុងនោះ គណនីហ្វេសប៊ុកមួយឈ្មោះ Vanna Vorn ភ្ជាប់សារដាស់តឿនដល់យុវជនទាំងឡាយ គួរខិតខំរៀនសូត្រ ដើម្បីសងគុណកម្លាំងញើសឈាមឪពុកម្តាយ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ចូរ….យុវជន​ យុវនារី​ត្រូវ​ ខំប្រឹង​សិក្សា​រៀន​សូត្រ​ ស្រាវជ្រាវ​ ដេីម្បី​សងគុណ​ដល់​ខ្លួន​ឯង​ គ្រួសារ​ និង​សង្គម​ជាតិ​ទោះបីម្តាយជាអ្នករើសអេតចាយ តែម្តាយខំដើម្បីកូន។ ក្មួយស្រី ស៊្រាន់ ស្រីនិច រៀននៅថ្នាក់ទី8ខ សាខាច្បាអំពៅ Beltei 5.តស៊ូឡើងកូនដើម្បីសងគុណម្តាយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×