Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​បុក​គូទ​ឡាន​ដួល ម៉ូតូ​មួយ​មក​ពី​ក្រោយ បុក​បន្ថែម ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់​

spot_img

​ខេត្ត​ព្រៃវែង ៖ ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ របួសស្រាល​២​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​មួយ ដែល​កើតឡើង​រវាង ម៉ូតូ​មួយ​គ្រឿង ជិះ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​បណ្តាលឲ្យ​ដួល ហើយ​ត្រូវ​ម៉ូតូ​ផ្សេង​ទៀត​មក​ពី​ក្រោយ​បុក​បន្ថែម បណ្តាលឲ្យ​ស្លាប់​និង​របួស ហើយ​រថយន្ត​បើក​រត់​បាត់​។​

​កាលពី​វេលា​ម៉ោង ១៤​និង​២០​នាទី រសៀល ថ្ងៃ សៅរ៍​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​ទី​៥៥-៥៦ ស្ថិតក្នុង​ភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង មាន​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង រវាង​ម៉ូតូ​មួយគ្រឿង​ម៉ាក C125​ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1P 3979 បើកបរ​ដោយ​ឈ្មោះ បញ្ញា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រួម​ដំណើរ​ដោយ​ឈ្មោះ ខា ដា​វ៉ាន់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​- សង្កាត់​ជាមួយគ្មា ធ្វើដំណើ​ពី​កើត​ទៅ​លិច លុះ​ដល់​កន្លែងកើតហេតុ ម៉ូតូ​បាន​ជ្រុល​ចង្កូត ទៅ​បុក​ពីក្រោយ​គូទ​រថយន្ត​មួយ​គ្រឿង មិន​ស្គាល់​អត្តសញ្ញាណ ដែល​កំពុង​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​ដួល ។ បន្ទាប់មក​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ផ្សេងទៀត ម៉ា​កនិច ពណ៌​ស ពាក​ស្លាក​លេខ ភ្នំពេញ 1GW8746 បើកបរ​ដោយ​ឈ្មោះ ឈុន វ៉ាន់ណេត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​មាន​អ្នករួមដំណើរ​ជា​មួយ​ចំនួន ២​នាក់​ទៀត គឺ ឈ្មោះ ព្រុំ វុទ្ធី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា ឈ្មោះ ថា មិនា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែកប្រា ឃុំ​ព្រែក​ក​ឫស្សី ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដែល​កំពុង​ធ្វើដំណើ​រ​បន្ត​ពី​ក្រោយ ស្រប​ទិស​គ្នា ក៏​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ C125 បន្ថែមទៀត បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​C125 រងរបួស​ធ្ងន់​ទាំង​២​នាក់ ចំណែក​អ្នក​ជិះ​ម៉ូតូ​និច រងរបួស​ធ្ងន់​១ នាក់ និង​ស្រាល​២​នាក់ ។ ក្រោយពេល​កើតហេតុ អ្នករងរបួស​ធ្ងន់ ៣​នាក់ និង​របួសស្រាល​២​នាក់ ត្រូវបាន​បញ្ជូន​មក​ម​ន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ពារាំង តែ​ក្រោយមក​ឈ្មោះ បញ្ញា ក៏​បាន​ស្លាប់ ។​

​វត្ថុតាង​ត្រូវបាន​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បំពេញ​សំណុំរឿង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×