Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ បញ្ជូន​ក្រុម​ក្មេង​ទំនើង​ចំនួន​៥​នាក់​ទៅ​តុលាការ ដែល​បង្ក​ហិង្សា​លើ​អ្នក​ដទៃ​រងរបួស​ក្នុង​មូលដ្ឋាន​

spot_img

បាត់ដំបង ​៖​ ក្រុម​ក្មេង​ទំនើង​ចំនួន​៥​នាក់ ដែល​បង្ក​ហិង្សា​លើ​អ្នក​ដទៃ​ក្នុង​មូលដ្ឋាន បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ជា​ទម្ងន់ ត្រូវ​បាន​ត្រូវ​ឃាត់ខ្លួន ហើយ​នៅ​ថ្ងៃទី​២៩​ខែ​មេសា ឆ្នាំ​២០១៨​នេះ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រៀបចំ​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើ​ង ក្នុងករណី​ហិង្សា​នេះ ដោយ​អនុវត្តន៍​តាម​ការណែនាំ​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​ការចង្អុល​ដឹកនាំ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ និង​ដោយ​បាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី លោក នួន សាន ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្ត​បាត់ ដំបង។​

​លោក​វរសេនីយ៍ត្រី ឈឿង គឹម​សុង នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​បាន ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស កាប់​ដោយ​កាំបិត ទៅលើ​ជនរងគ្រោះ​ម្នាក់ នៅត្រង់​ចំណុច​ទល់មុខ​ព្រលាន​យន្តហោះ​វាល​បែក​ចាន ស្ថិតក្នុង​ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧​និង​៥០​នាទី ។​

​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានឲ្យដឹងថា ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ មាន ​៖ ១- ម៉ូតូ ទ្រី​ម​ស៊េរី​ឆ្នាំ​2011​ពណ៌​ខ្មៅ​ស្លាក​លេខ ប​.​ប 1k. 1041​។ ២- ម៉ូតូ​ហុងដា​ទ្រី​ម​សង់​ស៊េរី​ឆ្នាំ​2011 ពណ៌​ខ្មៅ ស្លាក​លេខ ប​.​ប​-1J8599 និង​៣-​កាំបិត​1​ដើម​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រៀបចំ​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×