Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ប្រកាសថា ​ខ្លួន​ជា​ស្ថាប័ន​ឯករាជ្យ​និង​អព្យាក្រឹត្យ ហើយ​សម្តែង​ការសោកស្តាយ ចំពោះ​ការវាយប្រហារ​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​សម្តែង​ការសោកស្តាយ ចំពោះ​ការលើកឡើង​ថា គ​.​ជ​.​ប បំពេញ​ការងារ​មិន​បាន​ត្រឹមត្រូវ និង​មិន​ឯករាជ្យ​។​

​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៨​នេះ គ​.​ជ​.​ប បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ឱ្យដឹង​យ៉ាង​ដូច្នេះ​ថា គ​.​ជ​.​ប មាន​ការសោកស្តាយ​ចំពោះ​ការលើកឡើង​ថា គ​.​ជ​.​ប បំពេញ​ការងារ​មិន​បាន​ត្រឹមត្រូវ ដែល​តាមពិត​ប្រជា​ពលរដ្ឋ​ខ្មែរ គួរតែ​មាន​មោទនភាព​ជាតិ ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​នេះ​។​

​ការចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨​។ ការចុះបញ្ជី​នេះ បើក​ទូលាយ​ដល់​គ្រប់​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​ស្រម​តាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។ គណបក្ស​និង​បេក្ខជន​មាន​សិទ្ធិ​ចូលរួម ឬ​មិន​ចូលរួម​ក្នុង​ការបោះឆ្នោត ហើយ​ជា​ពិសេស​មាត្រា ៣៤ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ បាន​ចែង​យ៉ាងច្បាស់​អំពី​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា ដែល​មាន​សិទ្ធិ​បោះឆ្នោត និង​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យគេ​បោះឆ្នោត​។​
​សេចក្តីប្រកាស​គ​.​ជ​.​ប បានបញ្ជាក់​បន្តថា គ​.​ជ​.​ប ត្រូវបាន​ទទួលស្គាល់​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត ជាពិសេស​លទ្ធផល​ការងារ​របស់​ខ្លួន នៃ​ការរៀបចំ​ការបោះឆ្នោត​ជា​សកល​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ នៅ​ទីក្រុង​ប្រ៊ុយសែ​ល សេចក្តីថ្លែងការណ៍​រួម សហភាព​អឺរ៉ុប ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នេះ​ផងដែរ​។​

​គ​.​ជ​.​ប បាន​បន្តទៀតថា ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​កោតសរសើរ គ​.​ជ​.​ប ដែល​បាន​ខិតខំ​រៀបចំ​ការបោះឆ្នោត​ឃុំ សង្កាត់​នេះ ប្រកប​ដោយ​របៀប​រៀបរយ និង​ស្ងប់ស្ងាត់ ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា គណបក្សនយោបាយ និង​ស្ថាប័ន​នានា​នៅ​កម្ពុជា ទទួលយក​លទ្ធផល នៃ​ការបោះឆ្នោត​ដោយ​ស្ងប់ចិត្ត​។ ការ​ដែល​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​ផ្តាច់ជំនួយ​ពី​គ​.​ជ​.​ប គឺជា​ហេតុផល​ផ្សេង​មិនមែន គ​.​ជ​.​ប ធ្វើការ​មិន​ត្រឹមត្រូវ​នោះទេ​។ គ​.​ជ​.​ប ក៏​គ្មាន​ហេតុផល​អ្វី​ត្រូវ​បោះបង់ចោល​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែល​ទទួលស្គាល់​ដោយ​សហគមន៍​ជាតិ និង​អន្តរជាតិ ជាពិសេស​អ្នក​ជំនាញការ​របស់​ស​ហ​រដ្ឋ​អាមេរិក សភាព​អឺរ៉ុប ជប៉ុន និង​កូរ៉េខាងត្បូង ដែល​មាន​ទីស្នាក់ការ​ផ្ទាល់​ជាមួយ គ​.​ជ​.​ប ជា​យូរ​ឆ្នាំ​មកហើយ និង​ដែល​បាន​ស្គាល់​ច្បាស់​ពី​សកម្មភាព​ពិត​របស់​គ​.​ជ​.​ប​។​

​គ​.​ជ​.​ប បាន​បន្ថែមទៀតថា ជាងនេះទៅទៀត ដើម្បី​តម្លាភាព​ពេញទី លោក ស៊ិក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប ក៏​បាន​ស្នើសុំ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឱ្យ​បង្កើត​ការិយាល័យ UN ប្រចាំ​នៅ​គ​.​ជ​.​ប សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨ នា​ឱកាស​ជំនួប​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៨៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×