Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ធ្វើការ​នៅ​ក្រុមហ៊ុន​ចំការ​អំពៅ រ៉​យ​ហ្វេ​ង បើករថយន្ត​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​

spot_img

​​ព្រះវិហារ​៖ ករណី​គ្រោះថ្នាក់​ចរាចរ ជនជាតិ​ចិន​បើករថយន្ត Ford​ស៊េរី​ទំនើប បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង មនុស្ស​៣​នាក់ រង​បួស​ធ្ងន់​-​ស្រាល នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៦៤ ចំណុច​អូរ​ប្រាំ​ព្យាម ក្នុង​ភូមិស្រ​យ៉ង់​ត្បូង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។​

​លោក​វរសេនីយ៍ទោ ឡា​ញ់ លី​ស៊ីវ​ឡេង អធិការនគរបាល​ស្រុក​គូលែន បាន​ប្រាប់ថា រថយន្ត Ford ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA 9744 ជា​រថយន្ត​របស់​ក្រុមហ៊ុន​ចំការ​អំពៅ រ៉​យ​ហ្វេ​ង របស់​ជនជាតិ​ចិន ហើយ​អ្នកបើករថយន្ត គឺជា​ជនជាតិ​ចិន ដោយ​មាន​អ្នករួមដំណើរ​៥​នាក់​ទៀត រួម​ជាមួយ​ជនជាតិ​ខ្មែរ​។ ចំណែក​ខាង​រថយន្ត​ដឹក​ប្រេង មិន​មាន​របួស​នោះ​ទេ គ្រាន់តែ​ខូច​ផ្នែក​ខាង​មុខ​។ រថយន្ត​ដឹក​ប្រេង​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ប៊ី​វី​អឹម ភេត្រូ​លៀម ។​

​រថយន្ត Ford បើកបរ​ក្នុង​ទិសដៅ ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​មាន​មនុស្ស​៦​នាក់ ជិះ​ក្នុង​រថយន្ត​លុះ​ដល់​កន្លែងកើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​កោង រថយន្ត Ford បាន​ជ្រុល​ចង្កូត ចូល​ផ្លូវ​រថយន្ត​ដឹក​ប្រេង ដែល​បើក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ធ្វើឲ្យ​រថយន្ត​ដឹក​ប្រេង​រេ​ធ្លាក់​ចេញពី​ផ្លូវ ទៅ​លើ​ចិញ្ចើម​ផ្លូវ ចំណេ​ក​រថយន្ត Ford បាន​រង​ការខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ទៅមុខ​លែងរួច នៅ​កណ្តាល​ផ្លូវជាតិ និង​បណ្តាលឲ្យ​មនុស្ស​របួសធ្ងន់​-​ស្រាល ចំនួន​៣​នាក់ ហើយ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×