Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ពីព្រះចៅអធិរាជជប៉ុន

spot_img

ភ្នំពេញ ៖ ឯកឧត្តមឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបានគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ពីព្រះចៅអធិរាជជប៉ុន ក្នុងការប្រគល់ជូន ឥស្សរជនជនជាតិបរទេស សម្រាប់និទាឃរដូវឆ្នាំ២០២០ ក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ក្នុងប្រទេសកម្ពុជា និងការជម្រុញទំនាក់ទំនង មិត្តភាពរវាងជប៉ុន និងកម្ពុជា។

នាពិធីទទួលគ្រឿងឥស្សរិយយស នៅស្ថានទូតជប៉ុន ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តមឯក សុនចាន់ បានមានប្រសាសន៍ថា មូលហេតុនៃការផ្តល់គ្រឿង ឥស្សរិយយសនេះគឺ ដោយសារយើងខ្ញុំបានរួមចំណែកយ៉ាងធំក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាក្នុងវិស័យទឹកស្អាត ព្រមទាំងភាពជាអ្នកដឹកនាំរបស់យើងខ្ញុំ ដែលបានរួមចំណែកដ៏ធំធេង ក្នុងការនាំយកទឹកស្អាត ជូនដល់ប្រជាជនរាប់លានអ្នកនៅកម្ពុជា ។

ឯកឧត្តមឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា “តាមពិតទៅ វិស័យទឹកស្អាតកម្ពុជាអាចសម្រេចបានដូចសព្វថ្ងៃនេះ គឺដោយសារគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា និងជំនួយហិរញ្ញប្បទានសម្បទានពីប្រទេសជាមិត្ត ក្នុងនោះ ជប៉ុនបាននាំមុខ គេក្នុងវិស័យទឹកស្អាត។ យើងខ្ញុំគ្រាន់តែជាមន្ត្រីបម្រើប្រជាជន ដែលមានកិត្តិយសបានរាជរដ្ឋាភិបាលទុកចិត្ត ប្រគល់ភារកិច្ចដ៏ ថ្លៃថ្លានេះឲ្យ។ យើងខ្ញុំមានបំណងតែមួយគត់គឺកសាងសេវាទឹកស្អាតមួយមានប្រសិទ្ធភាពមិនចាញ់ប្រទេសជិតខាង និង អាចរួមចំណែកលើកកំពស់សុខុមាលភាព និងជីវភាពប្រជាជនតែប៉ុណ្ណោះ។ តែទោះជាយ៉ាងណា គ្រឿងឥស្សតិយយសនេះ កាន់តែធ្វើអោយយើងខ្ញុំជឿលើពាក្យថា “ធ្វើល្អបានល្អ”។ ដើម្បីឆ្លុះបញ្ចាំងទស្សនៈទាននេះ ខ្ញុំសូម ឯកឧត្តម លោកជំទាវ ភ្ញៀវ កិត្តិយសជាតិ និងអន្តរជាតិ ប្រិយមិត្ត បងប្អូនកូនក្មួយទាំងអស់ អនុញ្ញាតឲ្យខ្ញុំរំលឹកអំពីអតីតកាល នាសម័យកាលដែលយើងចាប់ ផ្ដើមស្ដារវិស័យទឹកស្អាតនៅភ្នំពេញ”។

ក្រោយរបបប្រល័យពូជសាសន៍បានរលំនៅថ្ងៃ៧មករា ឆ្នាំ១៩៩៣ ប្រជាជនដែលបានវិលត្រឡប់មកភ្នំពេញវិញ រស់នៅក្នុង ស្ថានភាពខ្វះសព្វខ្វះគ្រប់យ៉ាង ពិសេសខ្វះទឹកស្អាតសម្រាប់តម្រូវការចាំបាច់ប្រចាំថ្ងៃរបស់គ្រប់គ្រួសារ មានគ្រួសារតែ ប្រមាណជា២០%ប៉ុណ្ណោះដែលបានទទួលទឹកពីបំពង់ ផ្គត់ផ្គង់ដោយរដ្ឋាករទឹកក្រុងភ្នំពេញ ជាមធ្យមតែ៨ម៉ោងក្នុង១ថ្ងៃតែ ប៉ុណ្ណោះ។ ទឹកនោះគ្មានសំពាធ និងគ្មានគុណភាពឡើយ។ ស្ថានភាពនេះបង្ខំអោយអ្នកខ្វះទឹក ត្រូវទិញទឹកក្នុងតម្លៃខ្ពស់ហួស ប្រមាណ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៤ រដ្ឋាករទឹកមិនមានលទ្ធភាពសងថ្លៃអគ្គិសនី និងគីមីសម្រាប់ផលិតទឹកឡើយ។ មន្ត្រី និយោជិតរដ្ឋាករទឹកនៅពេលនោះ មានប្រាក់បៀវត្សជាមធ្យមត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុង១ថ្ងៃ។ និយោជិតភាគច្រើនមិនមានវិ ន័យ និងស្វែងរកឧកាសដើម្បីប្រព្រឹតអំពើរខុសច្បាប់ដើម្បីជាផលប្រយោជសួនតួរ។

គឺនៅក្នុងស្ថានភាពដូចនេះហើយ ដែលនៅចុងឆ្នាំ១៩៩៣ យើងបានចាប់ផ្ដើមស្តារ និងអភិវឌ្ឍទឹកស្អាតនៅភ្នំពេញ។ គឺនៅក្នុង កាលៈទេសៈដូចនេះហើយ ដែលរដ្ឋាភិបាលជប៉ុនបានមកជួយវិស័យទឹកស្អាតនៅភ្នំពេញ ចាប់ផ្តើមពីការកសាងប្លង់មេ ១៩៩៣-២០១០ ដល់គម្រោងសំណង់រូបវន្តប្រកបដោយគុណភាព និងកម្មវិធីកសាងសមត្ថភាពស្ថាប័ន្ធរបស់ JICA ដែលបាន អនុវត្តដំបូងបង្អស់នៅភ្នំពេញ នៅឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ និងបន្ទាប់មកបន្តទៅបណ្តាខេត្តរហូតដល់បច្ចុនប្បន្ន។ មន្ត្រី ជំនាញរបស់យើងរាប់រយបាន ទទួលការបណ្តុះបណ្តាលបច្ចេកទេស នៅប្រទេសជប៉ុន រីឯអ្នកជំនាញការជប៉ុនរាប់រយអ្នក ពិសេសជំនាញការមកពីទីក្រុង KITAKYUSHU បានចាប់ដៃជាមួយមន្ត្រីនិយោជិតរបស់យើង ធ្វើការងារដោយមិនខ្លាចនឿយ ហត់ មិនថាក្តៅរងារ ឫយប់ថ្ងៃឡើយ។ គេបានឃ្លាតឆ្ងាយពីមាតុភូមិ និងភាពកក់ក្ដៅពីគ្រួសារដើម្បីបុព្វហេតុកម្ពុជា។ ទំនាក់ទំនងការងាររបស់គេ បានប្រែក្លាយទៅជាទំនាក់ទំនងមិត្តភាព និងគ្រួសារ។ ឆ្លងកាត់យន្តការរៀនផង ធ្វើផង មន្ត្រីបង្គោល របស់យើង បានប្រែក្លាយពីសិស្សទៅជាគ្រូជំនាញ និងបានជួយដល់រដ្ឋាករទឹកជាប្អូនៗតាមបណ្តាខេត្ត។ ចាប់ផ្តើមពីឆ្នាំ ១៩៩៨ យើងបានទទួលការគាំទ្រយ៉ាងសកម្មពីរដ្ឋាករទឹកទីក្រុង KITAKYUSHU តាំងពីជំនាន់លោកMORI Kazumasa រហូតដល់ជំនាន់លោក ARITA Hitoshl។ គឺក្នុងបរិបទនេះហើយ ដែលអត្រាទឹកបាត់បង់បានធ្លាក់ចុះពី៧២%មកត្រឹមក្រោម ៦%នៅឆ្នាំ២០០៩។ ប្រជាជននៅភ្នំពេញប្រមាណ៩០%បានទទួលទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និងថ្លៃថោកសមរម្យ ប្រើប្រាស់២៤/៧។ គុណភាពទឹកនៅភ្នំពេញអាចហូបបានតាំងតែពីឆ្នាំ២០០២មក។ ទោះជាថ្លៃទឹកស្អាតទាបជាងបណ្ត ប្រទេសជិតខាងក៏ដោយ (លើកលែងតែប្រទេសឡាវ) ក៏ស្ថានភាពហិរញ្ញវត្ថុតរបស់រដ្ឋាករទឹកភ្នំពេញរឹងមាំ។ មន្ត្រីនិយោជិត បានទទួលប្រាក់បៀវត្សសមរម្យ អង្គភាពបានសងបំណុលកម្ចីគម្រោងធនាគារពិភពលោកជូនរដ្ឋាភិបាលមុនកាលកំណត់ ព្រមទាំងត្រូវបានជ្រើសរើសជាអង្គភាពទីមួយបង្អស់ ចូលផ្សារមូលបត្រកម្ពុជានៅខែមេសា ឆ្នាំ២០១២។ រហូតមកដល់ឆ្នាំ ២០១០ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិធំៗជាច្រើន។ តម្រូរបស់រដ្ឋាករទឹកភ្នំពេញត្រូវ បានសាលាល្បីៗជាច្រើនយកខ្មៅសិក្សា។ មិត្តរួមការងារទាំងអស់ នេះជាអ្វីដែលអ្នកបានធ្វើយ៉ាងពិតប្រាកដ ដូចនេះខ្ញុំសូមអ្នក ទាំងអស់ចូលរួមជាមួយខ្ញុំអបអរទទួលយកគ្រឿងឥស្សរិយយស ដែលជាការទទួលស្គាល់នូវគុណូបការដែលអ្នកបានធ្វើចំពោះ ជាតិ និងប្រជាជន។

យើងខ្ញុំជាពូជសាសន៍ដែលបុព្វបុរសយើងខ្ញុំ បានប្រៀបដៅយើងខ្ញុំថា “ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកម្លប់ត្រូវនឹកដល់អ្នកដាំបៅដោះអ្នកណាមើលមុខអោយចាំ រួចកត់ចំណាំ សងគុណលោកវិញ”។ នេះជាពាក្យដែលខ្ញុំមានកិត្តិយសបានជម្រាបជូនលោកជំទាវបណ្ឌិត SADAKO OGATA Former President of JICA (2003-2012) ដ៏ល្បីល្បាញ ក្នុងឱកាសដែលលោកជំទាវបានមកធ្វើទស្សនកិច្ចនៅ រដ្ឋាករទឹកស្វ័យត្តក្រុងភ្នំពេញនាថ្ងៃទី១៧ ខែមិនា ឆ្នាំ២០០៤។

ក្នុងឱកាសនោះដែរ បើតាមសុន្ទរកថារបស់ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងដោយសង្ខេបជូនលោកអ្នកទាំងអស់គ្នា នូវស្នាដៃរបស់ឯកឧត្តម ឯក សុនចាន់ ក្នុងការអភិវឌ្ឍវិស័យទឹកស្អាតក្នុងប្រទេសកម្ពុជានិងការជម្រុញទំនាក់ទំនង មិត្តភាពរវាងជប៉ុន និងកម្ពុជា។

ឯកឧត្តមឯក សុនចាន់ បានចាប់ផ្ដើមប្រឡូកក្នុងវិស័យទឹកស្អាតនៅឆ្នាំ ១៩៩៣ ដែល នៅពេលនោះឯកឧត្តមត្រូវបានតែងតាំង ជាអគ្គនាយករដ្ឋាករទឹកក្រុងភ្នំពេញ។ ពេលនោះ ឯកឧត្តម ឯក សុនចាន់ មិនមានចំណេះដឹង ឬបទពិសោធន៍ក្នុងវិស័យទឹកស្អាតនោះទេ ចំណែកឯនៅរដ្ឋាករទឹក ក៏មានបញ្ហាជាច្រើន ហើយបុគ្គលិកក៏បាក់ទឹកចិត្តក្នុងការបំពេញ ការងារ ដែលជាបរិយាកាសដ៏លំបាកមួយសម្រាប់ឯកឧត្តម។

ទោះជាស្ថិតក្នុងកាលៈទេសៈបែបនោះក៏ដោយ ឯកឧត្តម ឯក សុនចាន់ មិនមានការរចុះចាញ់រាថយអ្វីដែរ ឯកឧត្តមបានកែលម្អអង្គភាពរបស់ រដ្ឋាករទឹកឱ្យមានភាពល្អប្រសើរជា មួយនិងភាពដឹកនាំដល់ពូករបស់ឯកឧត្តម និងបានប្រែទីនោះទៅជាទីកន្លែងដែល បុគ្គលិកអាចបំពេញតួនាទីយ៉ាងសកម្ម។

ទឹកគឺជាហេដ្ឋារចនាសម្ព័ន្ធដែលមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ដូច្នេះហើយនៅប្រទេសណាក៏ដោយ តែងតែមានផ្នែករសើបខាងនយោបាយទាក់ទងទៅ នឹងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទឹក ជាពិសេសថ្លៃសេវាទឹក និងការរៀបចំប្រតិបត្តិករទឹ ក។ប្រទេសកម្ពុជាក៏ដូចប្រទេសដ៏ទៃទៀតដែរ ប៉ុន្តែឯកឧត្តម ឯក សុនចាន់ ទទួលបានលទ្ធ ផលយ៉ាងអស្ចារ្យតាមរយៈការបង្ហាញពីសមត្ថភាពដ៏ឆ្នើមរបស់គាត់ នៅរដ្ឋាករទឹក និង សកម្មភាពខាងនយោបាយប្រកបដោយភាពឈ្លាសវៃ។

ជាពិសេស មានរឿងមួយនៅពេលឯកឧត្តមបានទៅដំឡើងម៉ែត្រទឹកនៅផ្ទះឧត្តមសេនីយ៍យោធាម្នាក់ដែលមានឥទ្ធិពលនៅពេលនោះ ហើយត្រូវបានទាហានយាមផ្ទះគំរាម ដោយប្រើកាំភ្លើង ប៉ុន្តែជាលទ្ធផលនៃការចរចាសស្រាក់សម្រាំ ឯកឧត្តមបានដំឡើង ម៉ែត្រទឹកនៅក្នុងផ្ទះរបស់ឧត្តមសេនីយ៍បានយ៉ាងជោគជ័យ។ រឿងនេះគឺល្បីល្បាញក្នុង ចំណោមជនជាតិជប៉ុន ជារឿងដែលបង្ហាញពីភាពក្លាហាន និងភាពខ្លាំងរបស់ឯកឧត្តមឯក សុនចាន់។

ឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្តម MIKAMI MASAHIRO សូមនិយាយអំពីការរួមចំណែករបស់អ្នកបច្ចេកទេស (អ្នកជំនាញការ) ផ្នែកទឹកស្អាតពីទីក្រុង Kitakyushu ដែលបានគាំទ្រដល់ភាពជោគជ័យ របស់ឯកឧត្តម ឯក សុនចាន់ ទីក្រុង Kitakyushu បានបញ្ជូនអ្នកជំនាញការដំបូងតមក កម្ពុជាក្នុងឆ្នាំ 1999 និងកំពុងបញ្ជូនអ្នកជំនាញការផ្នែកផ្គត់ផ្គង់ទឹកស្អាតមកកម្ពុជាជាបន្តបន្ទាប់។ ថ្ងៃនេះ មានបុគ្គល៤រូបមកពីទីក្រុង Kitakyushu រួមទាំងប្រធានក្រុមហ៊ុន Arita Kitakyushu Water Service បានមកពីប្រទេសជប៉ុនដើម្បីចូលរួមអបអសាទរក្នុងពិធីនេះ ហើយអ្នកជំនាញការរបស់ JICA លោក Sasada ដែលបច្ចុប្បន្នកំពុងបំពេញការងារនៅកម្ពុ ជាក៏អញ្ជើញចូលរួមផងដែរ។

ក្រោមការដឹកនាំរបស់ឯកឧត្តម ឯក សុនចាន់ និងការគាំទ្រពីអ្នកជំនាញការជាច្រើនពី ទីក្រុង Kitakyushu បូករួមការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីប្រទេសជប៉ុនតាមរយៈ JICA យើងអាច សម្រេចបាន អត្រាប្រមូលថ្លៃសេវាទឹកស្ទើរត100% កាត់បន្ថយអត្រាបាត់បង់ទឹកបាន យ៉ាំងទាបបំផុត និងគុណភាពទឹកខ្ពស់ នៅរាជធានីភ្នំពេញ។ស្ដង់ដារទាំងនេះគឺដូចគ្នាទៅ នឹងប្រទេសជប៉ុនដែរ ហើយប្រទេសអាស៊ានដែលបានឈានដល់ស្តង់ដាវនេះ គឺមានតួនាទីក្រុងភ្នំពេញនិងប្រទេសសិង្ហបុរីតែប៉ុណ្ណោះ។ ប្រទេសជប៉ុនបានផ្តល់កិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនដល់កម្ពុជារហូតមកដល់ពេលនេះ ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័ យទឹកគឺទទួលបានលទ្ធផលលេចធ្លោ ហើយបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹង ទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

ទោះបីជាបច្ចុប្បន្នឯកឧត្តម ឯក សុនចាន់ បានចូលនិវត្តន៍ពីជួរមុខនៃរដ្ឋបាលទឹកស្អាត បន្ទាប់ពីបម្រើការជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងបន្ទាប់មកជារដ្ឋ លេខាធិការក្រសួងឧស្សាហកម្ម និងសំបុ ក៏ពិតមែន ឯកឧត្តមបាននិងកំពុងបន្តខិតខំ យ៉ាងសកម្មដើម្បីជួយដល់តំបន់ជនបទនៅកម្ពុជា ជាពិសេសនៅតំបន់ដែលមានការ លំបាកក្នុងការប្រើប្រាស់ទឹក។កាលពីខែធ្នូឆ្នាំមុន ខ្ញុំនិងឯកឧត្តមបានទៅទស្សនកិច្ច អំពី ស្ថានភាពនៃគម្រោងផ្គត់ផ្គង់ទឹកនៅលើកោះពាមរាំង ខេត្តព្រៃវែង ដែលប្រទេសជប៉ុនតាមរ យៈជំនួយគូសាណូÔ ហើយក្រុមហ៊ុន Mitsubishi ក៏កំពុងសហការផងដែរ។ ឯកឧត្តម បានណែនាំពួកយើងអំពីគម្រោងនេះ ហើយខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែល បានទទួលដំណឹងថាគម្រោងនេះនឹងផ្តល់ភាពងាយស្រួលដល់ជីវភាពប្រជាជនដែលនៅ កោះដែលមិនបានមានការផ្គត់ផ្គង់ទឹក។

ទាក់ទងនឹងទំនាក់ទំនងរវាងឯកឧត្តម ឯក សុនចាន់ និងប្រទេសជប៉ុន ខ្ញុំមិនអាចមិន លើកយករឿងកីឡាវាយកូនហ្គោលមកនិយាយបានទេ។ ឯកឧត្តមក៏ជាកំពូលអ្នកជំនាញ វាយកូនហ្គោលផងដែរ ឯកឧត្តមបានក្លាយជាគំរូសម្រាប់ជានជាតិជប៉ុនជាច្រើន ជា ពិសេសនៅពេលនិយាយអំពីការត្រៀមចិត្តក្នុងការលេង និងរបៀបលេងវាយកូនហ្គោល។ ខ្ញុំបានលេងវាយកូនហ្គោលជាមួយឯកឧត្តមជាច្រើនដង ហើយក៏បានទទួលការណែនាំ (បង្រៀន)ជាច្រើនពីឯកឧត្តមផងដែរ។ ការយកចិត្តទុកដាក់គ្រប់រឿងរ៉ាវ និងការព្យាយាម
ធ្វើអោយបានល្អឥតខ្ចោះរបស់ឯកឧត្តម ក៏បានឆ្លុះបញ្ចាំងពេលដែលឯកឧត្តមលេងកីឡា វាយកូនហ្គោលផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×