Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់សំណើច! ផឹកស៊ី​ជុំគ្នា ចុះទៅ​ទិញ​បារី មកវិញ​បាត់​លុយ​អស់ 260$ អ្នក​ហៅ​ផឹក​មិនអស់ចិត្ត ឲ្យ​អុជ​ធូប​ស្ប.ថ​ផ្អើល​ផ្ទះ​ជួល…

spot_img

នេះជារឿងប្លែកថ្មីចែសតែម្តង សម្រាប់ដើមខែឆ្នាំ២០២២ ដែលឃើញហើយទប់សំណើចមិនជាប់នោះទេ គ្រាដែលប្តីប្រពន្ធ២គូ បានបបួលគ្នាស្បថផ្អើលផ្ទះជួលទាំងយប់ បន្ទាប់ពីផឹកស៊ីជុំគ្នា ៤-៥ នាក់ ស្រាប់តែបាត់លុយអស់ ២៦០ ដុល្លារ ស្ថិតនៅផ្ទះជួលមួយកន្លែង ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមរយៈវីដេអូ បុរសម្នាក់ពាក់អាវយឺតពណ៌ខ្មៅ និងខោជើងខ្ចី ដែលអះអាងថាជាម្ចាស់លុយ និងជាម្ចាស់កម្មពិធីផឹកស៊ី បានបញ្ជាក់ប្រាប់នៅក្នុងអំឡុងពេលស្បថថា គាត់បានចុះទៅទិញបារីជក់មួយភ្លែតសោះ ស្រាប់តែឡើងមកវិញ បាត់លុយអស់ ២៦០ ដុល្លារ តែម្តង។

ដោយគិតថា គ្មានអ្នកណា ក្រៅពីអ្នកនៅក្នុងបន្ទប់មានគ្នាប៉ុន្មាននាក់ ក្នុងនោះមានក្លើជាប្រពន្ធ២នាក់ ដែលហៅមកផឹកស៊ី ជាអ្នកយកឡើយ បុរសជាម្ចាស់លុយបានអុជធូបស្បថដាក់ទម្លាយយថា សូមឲ្យទេវតា ម្ចាស់ទឹកម្ចាស់ដីផ្ទះជួលនេះ បដាមុខមនុស្សមានគំនិតចង់បស់គេ ហៅមកផឹកស៊ីហើយ បែរជារមើលគុណដាក់យើងបែបនេះ។ ខណៈប្តីប្រពន្ធដែលរងការចោទប្រកាន់ ក៏បានធ្វើពិធីអុជធូបស្បថជូនតាមសំណើរផងដែរ ដាក់ទម្លាយលើខ្លួនឯងធ្ងន់ៗដូចជាឲ្យឡានបុក ឬស្លាប់ចោលកូនជាដើម…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×