Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នីឡា មានឱកាសឡើងឆាកតន្ត្រីធំជាថ្មី ក្រោយខកខានជាច្រើនឆ្នាំ

spot_img

ភ្នំពេញ ៖ នៅទីបំផុតអតីតតារាចម្រៀងក្នុងផលិតកម្មភ្លេងរីខត នាង សុខ ចិន្តា ហៅ នីឡា បានឆក់យកឱកាសបង្ហាញវត្តមាន នៅលើឆាកតន្ត្រីធំជាថ្មីឡើងវិញហើយ បន្ទាប់ពីខកខានអស់ជាច្រើនឆ្នាំ ដោយសារតែនាងបានជួបរឿងអាស្រូវស្នេហា ដែលធ្វើឲ្យតារារូបនេះសម្ងំលាក់ខ្លួនមិនហ៊ានប្រឡូកក្នុងសិល្បៈជាថ្មី។

ក្រោយភ្លៀងមេឃក៏ស្រឡះ នៅទៅបំផុតទៅ នីឡា បានក្រោកពីគេង ហើយមានអារម្មណ៍ក្លាហានឡើងវិញ នៅក្នុងការកាន់ក្បាលមេក្រូបង្ហើរសំនៀង នៅលើឆាកតន្ត្រីជាថ្មីឡើងវិញ ឆ្លើយតបតាមការសំណូមពរ ពីសំណាក់ទស្សនិកជន ជាពិសេសបណ្តាប្រិយមិត្តគាំទ្ររូបនាង។

តាមគណនេយ្យហ្វេសប៊ុករបស់ខ្លួន វ៉ាន់ នីឡា បានបង្ហោះសារខ្លីមួយថា ទីបំផុតបានស្គាល់រស់ជាតិឡើង ឆាកតន្រ្តីវិញហើយមិនដឹងគួរធ្វើអារម្មណ៍បែបមិច ខណះពេលដែលអ្វីដែលនាង បានប្រកាសខាងលើនេះ បានទទួលការគាំទ្រ និងស្វាគមន៍ពីទស្សនិកជនជាច្រើនផងដែរ។
យ៉ាងណា គេនៅមិនទាន់ដឹងទេថា នីឡា បានត្រៀមនឹងបង្ហាញវត្តមានច្រៀង នៅលើឆាកតន្ត្រីជាលើកដំបូង តាមរយៈកញ្ចក់ទូរទស្សន៍ណាមួយនៅឡើយទេ ប៉ុន្តែតាមរយះការខំមិនឆ្លើយតបពីបណ្តាទស្សនិក ដែលមានការសួរនាំនោះ នាងគ្រាន់តែបង្ហោះថា ការបង្ហាញវត្តមានរបស់នាងនាពេលនេះ គឺនៅដើមខែកុម្ភៈខាងមុខនេះ។

គួរបញ្ជាក់ថា កញ្ញា វ៉ាន់ នីឡា ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកនិពន្ធ និងដឹកនាំសម្ដែងលោក សុខ ជំនោរ បានសម្រេចដើរចេញពីសិល្បៈមួយរយៈធំដោយខ្លួនឯង បន្ទាប់នាងមានទំនាក់ទំនងស្នេហា ជាមួយកូនប្រុសមន្ដ្រីជាន់ខ្ពស់ម្នាក់ ហើយទំនាក់ទំនងស្នេហានោះមិនសមប្រកប ហើយបានឈានដល់ការបែកធ្លាយវីដេអូអាក្រាតកាយពេញបណ្ដាញសង្គម។ ទោះជាយ៉ាងណារឿងរ៉ាវនេះ បានស្ងប់បាត់ទៅ គេក៏ឃើញតារាចម្រៀងរូបនេះ វិលមកលើវិថីសិល្បៈជាថ្មី។
កាលពីពេលថ្មីៗនេះ គេក៏បានឃើញ វ៉ាន់ នីឡា ក៏បានបង្ហាញមុខលើកដំបូង ជាសាធារណៈច្រៀង នៅផ្សារទំនើបអ៊ីអន ដើម្បីផ្សព្វផ្សាយផលិតផលមួយ ។

តាមរយៈការឡើងច្រៀងជាលើកដំបូង ដែលថ្ពាល់ពោរពេញទៅដោយទឹកភ្នែក ស្រែកច្រៀងស្ទើរមិនចេញពេលនេះ ធ្វើឲ្យនាង ទឹកភ្នែកបណ្តើរ និយាយបណ្តើរថា នាងមិននឹកស្មានថា ខ្លួនមានឱកាសបានមកឈរច្រៀងនៅទីនេះទេ ពេលខ្លះនាងដេកយំតែម្នាក់ឯង ដោយស្តាប់បទចម្រៀងចាស់ៗរបស់នាង រហូតធ្វើគិតថា មួយជីវិតនេះនាងមិនអាចមានឱកាសមកឈរច្រៀងនៅលើឆាកទៀតនោះទេ។ តាមការបញ្ជាក់យ៉ាងដូចនេះ ធ្វើឲ្យហ្វេនៗជាច្រើនសប្បាយចិត្តត្រេកអរគ្រប់គ្នា រហូតមានអ្នកគាំទ្រឲ្យនាងវិលត្រឡប់មកវិញឆាប់ៗទៀតផង ព្រោះហ្វេនៗទាំងនោះនៅតែស្រឡាញ់នាងជានិច្ច៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×