Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់មុខសញ្ញាក្រុមដែលមានអត្រាឆ្លងខ្លាំង គឺក្រុមបុរសរួមភេទជាមួយបុរស មានជាង១០ម៉ឺននាក់ ដែលមានហានិភ័យខ្ពស់ ក្នុងការចម្លងរោគ

spot_img

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា ក្រុមការងារបានស្គាល់មុខ សញ្ញាក្រុមដែលមានអត្រាឆ្លងខ្លាំងហើយ, ក្រុមនោះគឺក្រុមបុរសរួមភេទជាមួយបុរស ដែលសព្វថ្ងៃមានជាង១០ម៉ឺននាក់ និងមានការបារម្ភ ហើយចង់ឱ្យថ្នាក់ក្រោមជាតិ ចាប់អារម្មណ៍ រៀបចំឱ្យមានក្រុមការងារ និងចង់ឱ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ណែនាំឱ្យក្រុមដែលមានហានិភ័យខ្ពស់ ក្នុងការចម្លងរោគ ត្រូវប្រើស្រោម អនាម័យ ធ្វើតេស្តឈាម និងមកទទួលសេវាអេដស៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្លែងបែបនេះ នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកំពត ក្នុងឱកាសជួបពិភាក្សាការងារ ឆ្លើយតបនឹង មេរោគអេដស៍ ជាមួយឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត។

ចំពោះការងារឆ្លើយតបនឹងមេរោគអដស៍ និងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមអភិបាលខេត្តកំពតថា យើងបានជោគជ័យ ដោយសម្រេចបាន៨៤-១០០-៩៧។ មានន័យគោលដៅ៩៥-៩៥-៩៥ ទី២ និងទី៣បានជោគជ័យហើយ នៅឡើយតែគោលដៅ៩៥ ទី១ ដែលយើងត្រូវប្រឹងប្រែងធ្វើឱ្យសម្រេចទាំងអស់គ្នា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា យើងស្គាល់មុខ សញ្ញាក្រុមដែលមានអត្រាឆ្លងខ្លាំងហើយ។ ក្រុមនោះគឺក្រុមបុរសរួមភេទជាមួយបុរស ដែលសព្វថ្ងៃមានជាង១០ម៉ឺននាក់។ យើងមានការបារម្ភ ហើយចង់ឱ្យថ្នាក់ក្រោមជាតិចាប់អារម្មណ៍ រៀបចំឱ្យមានក្រុមការងារ និងចង់ឱ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ណែនាំឱ្យក្រុមដែលមានហានិភ័យខ្ពស់ក្នុងការចម្លងរោគ ត្រូវ ប្រើស្រោម អនាម័យ ធ្វើតេស្តឈាម និងមកទទួលសេវាអេដស៍។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ពួកយើងចេះតែដើរឆ្កឹះកកាយនេះ ព្រោះខ្លាចរើក្នុងការឆ្លងរាលដាលមកវិញ ដោយ សារការសប្បាយភ្លេចខ្លួនរបស់ពួកគាត់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×