Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ បដិសេធការចោទប្រកាន់ ដោយអសីលធម៌ របស់សមាជិកសភាអាស៊ាន ទួលបន្ទុកសិទ្ធិមនុស្ស ជុំវិញដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

spot_img

ភ្នំពេញ ៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលយ៉ាងខ្លាំងក្លាចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងងងឹតងងល់ ដោយអង្គការមួយដែលមានឈ្មោះថា សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ជុំវិញដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋសភាកម្ពុជា បានលើកឡើងថា ជាការពិតណាស់ មានតែមនុស្សទុច្ចរិត និងបក្ខពួកតែប៉ុណ្ណោះ ដែលជ្រកក្រោមលេសសិទ្ធិមនុស្ស ហ៊ានធ្វើព្រងើយកន្តើយ ចំពោះចេតនាល្អ និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលើកកម្ពស់បរិយាកាសសន្តិភាព ការផ្សះផ្សា និងការបង្រួមបង្រួមគ្នា ក៏ដូចជា ការពារអាយុជីវិតប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្ននេះ ជាប្រទសកំពុងទទួល រងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ និងសង្គ្រាមស៊ីវិលអូសបន្លាយរាំរ៉ៃ និងការកើនឡើង នៃអសន្តិសុខរបស់មនុស្សធ្ងន់ធ្ងរ ដែលជាសោកនាដកម្មសម្រាប់មនុស្សជាតិរបស់យើងនៅក្នុងសតវត្សទី២១នេះ។

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការច្រានចោលយ៉ាងខ្លាំងក្លាចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងងងឹតងងល់ ដោយអង្គការមួយដែលមានឈ្មោះថា សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ជុំវិញដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។

ជាការពិតណាស់ មានតែមនុស្សទុច្ចរិត និងបក្ខពួកតែប៉ុណ្ណោះ ដែលជ្រកក្រោមលេសសិទ្ធិមនុស្ស ហ៊ានធ្វើព្រងើយកន្តើយ ចំពោះចេតនាល្អ និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលើកកម្ពស់បរិយាកាសសន្តិភាព ការផ្សះផ្សា និងការបង្រួមបង្រួមគ្នា ក៏ដូចជា ការពារអាយុជីវិតប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្ននេះ ជាប្រទសកំពុងទទួល រងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ និងសង្គ្រាមស៊ីវិលអូសបន្លាយរាំរ៉ៃ និងការកើនឡើងនៃអសន្តិសុខរបស់មនុស្សធ្ងន់ធ្ងរ ដែលជាសោកនាដកម្ម សម្រាប់មនុស្សជាតិរបស់យើងនៅក្នុងសតវត្សទី២១នេះ។

លោក Charles Santiago ដែលបច្ចុប្បន្នជាប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) និងជាសមាជិកសភា មកពីគណបក្សប្រឆាំងនៅប្រទេសម៉ាឡេស៊ី ជារឿយៗត្រូវបានគេមើលឃើញថា មានជាប់ពាក់ព័ន្ធជាមួយនឹងសកម្មជននយោបាយ ជ្រុលនិយមមួយក្តាប់តូច ក្រុមអ្នកនយោបាយដែលចង់បង្កសង្គ្រាម ឬក្រុមជនក្រៅច្បាប់មួយចំនួន។ ការញុះញង់ឲ្យមានការរិះគន់ និង ចេតនាប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ និងបេសកកម្មស្វែងរកសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន គឺជាការប្រឆាំងទាំងស្រុង ចំពោះសន្តិភាព និងជាអំពើអសីលធម៌ ដោយសារតែពួកគេត្រូវបានលាងខួរក្បាល(បង្វក់) ឬខ្វះបញ្ញា សូម្បីតែការយល់ដឹងអំពី សុភវិនិច្ឆ័យ។

លោក Charles Santago គួរតែអប់រំខ្លួនឯងឡើងវិញ និងមានសុភាវធម៌គ្រប់គ្រាន់ ដើម្បីទទួលយកការពិត ក៏ដូចជា លទ្ធផលនៃដំណើរទស្សនកិច្ចដូចខាងក្រោម៖

វឌ្ឍនភាព និងសមិទ្ធផលទាំងឡាយដែលសម្រេចបានដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចត្រូវបានបញ្ជាក់រួច ហើយ នៅក្នុងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយយើងអាចធ្វើការសង្ខេបយ៉ាងខ្លីថា (i) បទឈប់ បា.ញ់ចូលជាធរមានរហូតដល់ដំណាច់ឆ្នាំ២០២២ (ii) ការបើកទ្វារសម្រាប់ជំនួយមនុស្សធម៌ (ii) ការសន្យាគាំទ្រពេញ ទំហឹងដល់ការសម្របសម្រួលសម្រាប់បេសកជនពិសេសអាស៊ាន ប្រចាំប្រទេសមីយ៉ាន់ម៉ា និងការរួមបញ្ចូលភាគីពាក់ព័ន្ធ ទាំងអស់នៅក្នុងដំណើរការស្វែងរកសន្តិភាព។ លទ្ធផលទាំងនេះគឺស្របនឹងមតិឯកច្ឆន្ទចំនួន៥ចំណុច ដែលត្រូវបានអនុម័ត នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

មូលដ្ឋានគ្រឹះនៃសន្តិភាព និងការផ្សះផ្សាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងចាក់ឬសជាបណ្តើរៗ ហើយនេះជា លទ្ធផលវិជ្ជមានដែលចាំបាច់សម្រាប់គ្រប់ភាគីពាក់ព័ន្ធយកមកធ្វើជាមូលដ្ឋាន ខណៈដែលអាស៊ានមានអាទិភាពផ្សេងទៀត ជាច្រើនដែលត្រូវយកចិត្តទុកដាក់ និងមិនគួរក្លាយជាចំណាប់ខ្មាំង នៃវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា នោះឡើយ។

លើសពីនេះទៅទៀត លោក Charles Santiago និងបក្ខពួកគួរតែទទួលយកការពិតដែលថា ដំណើរទស្សនកិច្ចរបស់ សម្តេច តេជោ ហ៊ុន សែន បង្ហាញពីការលះបង់ផ្ទាល់ខ្លួនក្នុងការកសាងសន្តិភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាសុខុមាលភាព និងសិទ្ធិមនុស្សរបស់ប្រជាជនមីយ៉ាន់ម៉ា ខណៈដែលសម្តេច និងគណៈប្រតិភូកម្ពុជា បានយកខ្លួនចូលក្នុងស្ថានភាពគ្រោះថ្នាក់ ទាំងក្នុងអំឡុង ពេលមានជំងឺរាតត្បាតកូវីដ-១៩ផង និងក្នុងស្ថានភាពវិបត្តិដែលកំពុងបន្តកើតមាននៅប្រទេសមីយ៉ាន់ម៉ាផង។

ជាចុងក្រោយ ប្រជាជនមីយ៉ាន់ម៉ា អាស៊ាន និងសហគមន៍អន្តរជាតិ គួរតែមានមោទនភាព និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសកម្មភាពដ៏អង់អាចក្លាហាន និងការប្តេជ្ញាចិត្តក្នុងការធានាសុខសន្តិភាព ស្ថិរភាព និងឯកភាពជាតិនៅក្នុង ប្រទេសមីយ៉ាន់ម៉ា ក្នុងតួនាទីជាមិត្តល្អ អ្នកជិតខាងល្អ និងបងប្អូនល្អរបស់ប្រជាជនមីយ៉ាន់ម៉ា។ តាមរយៈវិធានការទាំងអស់នេះ សម្តេចតេជោ ហ៊ុន សែន ទើបតែបានរួមចំណែកយ៉ាងច្រើន ចំពោះដំណើរការ នៃដំណោះស្រាយជម្លោះ។ សរុបមក ដើម្បីសន្តិភាព ភាពសុខដុមរមនា និងវឌ្ឍនភាព នៃប្រទេសសមាជិកអាស៊ានទាំង១០ សន្តិភាពត្រូវតែជាអាទិភាពចម្បង នៅក្នុងរដ្ឋសមាជិកអាស៊ ននីមួយៗ តាមរយៈការប្រើប្រាស់នូវវិធីសាស្ត្រឈ្នះ-ឈ្នះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×