Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​ទេ!? កូនក្មេង​ប៉ុន្មាន​ឆ្នាំមុន​សោះ ពេលនេះ ក្មេងស្រី​ថត​ស្ប៉ត​ច្រៀង​បទ «តាក់​ទីង​ណឹង​ៗ» ប្រែរូប​ក្រមុំ​បាត់

spot_img

ជឿថាប្រិយមិត្តជាច្រើន នៅចាំបានហើយ ​ចំពោះវីដេអូស្ប៉តខ្លីមួយ របស់ក្រសួងសុខាភិបាល ដែលផ្សព្វផ្សាយក្នុងការណែនាំ អំពីសារសំខាន់នៃការបំបៅដោះទារក ដោយទឹកដោះម្តាយតែមួយមុខគត់ឲ្យបាន ៦ ខែ ដែលទទួលបានភាពល្បីល្បាញខ្លាំង កាលអំឡុងឆ្នាំ២០០០។

ពិតណាស់ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនោះ គឺថាតួសម្តែងនៅក្នុងស្ប៉តអប់រំនេះ ជាក្មេងស្រីម្នាក់ដែលមានអាយុប្រហែល ៣-៤ ប៉ុណ្ណោះ តែនាងមានសមត្ថភាពអាចសម្តែងបានយ៉ាងល្អ និងបានច្រៀងដោយផ្ទាល់បទ «តាក់ទីងណឹងៗ» ដើម្បីបំពេរប្អូនរបស់នាង នៅក្នុងអង្រឹងខ្ទមលស្រែ ខណៈម្តាយបស់នាង កំពុងជាប់រវល់ច្រូតស្រូវ ឃើញថាទទួលបានការកោតសរសើរជាខ្លាំង។

តែដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈគេបានឃើញផេកមួយបានបញ្ចេញឲ្យឃើញ និងបញ្ជាក់ថា ក្មេងស្រីតូចនោះ ឥឡូវនេះ នាងធំពេញរូបពេញរាងក្រមុំស្តូកហើយ បន្ទាប់ពីល្បីឈ្មោះកាលពីជាង២០ឆ្នាំមុន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×