Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បីឱ្យសម្រេចតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ក្លាយជាប្រទេសមានការអភិវឌ្ឍខ្ពស់ នៅក្នុងឆ្នាំ២០៥០ ត្រូវតែទាមទារ ឱ្យមានការវិនិយោគ លើធនធានមនុស្ស ឱ្យមានគុណភាពខ្ពស់

spot_img

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន បានមានប្រសាសន៍ថា ដើម្បីឱ្យសម្រេចតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្លាយជាប្រទេស ដែលមានការអភិវឌ្ឍខ្ពស់ នៅក្នុងឆ្នាំ២០៥០ គឺត្រូវតែទាមទារ ឱ្យមានការវិនិយោគ លើធនធានមនុស្សឱ្យមានគុណភាពខ្ពស់ , កាវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគតរបស់មនុស្ស របស់សហគមន៍ និងរបស់ប្រទេសជាតិទាំងមូល និងការគាំទ្រពីភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន និង សហគ្រាសខា្នតតូច និងមធ្យម។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និសីទជាតិស្តីពីលទ្ធផល និងផលជះ នៃគម្រោងកែលម្អការអប់រំ នៅមធ្យមសិក្សា និងគម្រោងកែលម្អ ការអប់រំនៅឧត្តមសិក្សា ក្រោមប្រធានបទ តើអ្វីដែលសម្រេចបានក្នុងកំណែទម្រង់អប់រំ និងចក្ខុវិស័យ ២០៣០ និង២០៥០ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សនិ្នសីទ្ធនេះ មានវត្ថុបំណងជាក់លាក់ដូចតទៅ ៖ លើកកម្ពស់ការទទួលដឹង របស់សង្គមលើសមិទ្ធិផល និងការសម្រេចបាន ក៏ដូចជាផលជះរបស់គម្រោង កែលម្អការអប់រំនៅមធ្យមសិក្សា និងគម្រោងកែលម្អការអប់រំនៅឧត្តមសិក្សា , ទាក់ទាញការវិនិយោគបន្ថែមទៀត និងការគាំទ្រពីភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន និង សហគ្រាសខា្នតតូច និងមធ្យម ​, បង្កើនការទុកចិត្តជាមួយអ្នកបង្កើតគោលនយោបាយ និងអ្នកវិនិយោគ (រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ មាតាបិតាសិស្ស សហគ្រាសខា្នតតូច និងមធ្យម ក្រុមហ៊ុនឯកជននានា) តាមរយៈការបង្ហាញលទ្ធផល គណនេយ្យភាព និងយុទ្ធសាស្ត្រ។

បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា កាវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគតរបស់មនុស្ស របស់សហគមន៍ និងរបស់ប្រទេសជាតិ ដែលយកចិត្តទុកដាក់លើវិស័យអប់រំ លើចំណេះដឹង គឺជាប្រទេសដែលក្តាប់នូវនិន្នាការ នូវបច្ចេកវិទ្យា ហើយយើងឃើញហើយថាប្រទេសមហាអំណាចជាប្រទេស ដែលឈានមុខផ្នែកបច្ចេកវិទ្យា ក៏ប៉ុន្តែទទឹមនោះ ក៏ឈានមុខនូវផ្នែកចំណោះដឹង។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានលើកឡើងបន្តទៀតថា ដើម្បីឱ្យសម្រេចតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្លាយជាប្រទេស ដែលមានការអភិវឌ្ឍខ្ពស់ នៅក្នុងឆ្នាំ២០៥០ គឺត្រូវតែទាមទារ ឱ្យមានការវិនិយោគ លើធនធានមនុស្សឱ្យមានគុណភាពខ្ពស់ ទើបអាចសម្រេចតាមចក្ចុវិស័យនេះបាន ដូចនេះហើយការពង្រឹងលើគុណភាពធនធាន មនុស្សគឺត្រូវតែមានភាពច្បាស់លាស់ មិនអាចធ្វើរួមៗបាននោះទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×