Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពពួក​រុក្ខជាតិ ដែល​ឈ្មោះ​វា​ប្លែក ដល់​មើល​រូបរាង​កាន់តែ​ចម្លែក​គួរឲ្យខ្លាច​

spot_img

​ផ្កា​ក្បាល​ខ្មោច ៖ រុក្ខជាតិ​ចម្លែក​នេះ​មានឈ្មោះ​ដើម ពិតជា​ពិរោះ​ប្រៀបប្រដូ​ច​នឹងមាស ហើយ​មាន​ច្រើនៅ​តំបន់​ទ្វីបអឺរ៉ុប អាមេរិក និង​អាហ្វ្រិក​ខាងជើង ។ ប្រសិនបើ​ចោល​ភ្នែក​មួយ​ភ្លែត ផ្កា​នេះ​ស្អាត​គួរសម ។ ពេល​ដែល​នៅ​មាន​ស្លឹក​ពណ៌​ផ្កា​កុលាប​គ្រប់គ្រាន់ ប៉ុន្តែ​ពេល​ដែល​វា​រោយ​ទង​ផ្កា នឹង​បន្សល់​ទុក​រូបភាព​មួយ​មិន​ខុស​អ្វី​ជាមួយ​ឆ្អឹង​ក្បាល​ខ្មោច ។​

“​ផ្កា​តំបន់ត្រីកោណ​” វា​មាន​ឈ្មោះ​ហៅថា Hydnora Africana ប្រភេទ​រុក្ខជាតិ​ដ៏​កម្រ​ប្រទះ​នេះ រហូត​ដល់​ធ្វើឲ្យ​គេ​មាន​ការអៀនខ្មាស ពិសេស​នារីៗ​វ័យ​ជំទង់ វា​មាន​ដុះ​នៅ​តំបន់​ដី​រាំងស្ងួត ហើយ​វា​ស្រូប​ទាញ​ទឹក​ពី​ឫស​ឈើ​ដទៃ​ទៀត​ពី​ដើមឈើ​នៅក្បែរនោះ ។​

​ផ្កាប​បូ​រមា​តត់ ៖ ជាមួយនឹង​រូបរាង​ពិសេស​នេះ វា​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកវិទ្យាសាស្ត្រ ។ ផ្កា​បបូរមាត់​ដ៏​ទាក់ទាញ​នេះ មានឈ្មោះ​វិទ្យាសាស្ត្រ Psychotria Elata ត្រូវបាន​គេ​សម្លឹង​ឃើញ​មាន​ច្រើន នៅ​តំបន់​ត្រូពិក នា​តំបន់​អាមេរិក​កណ្តាល និង​អាមេរិក​ខាងត្បូង ។​

​ផ្សិត​ខួរក្បាល ៖ មូ​លេហ​តុ​ដែល​គេ​ហៅ​បែបនេះ ដោយសារ​តែ​ភិនភាគ​ខាង​ក្រៅ​របស់​ផ្សិត​នេះ ពុំ​ខុស​អ្វី​នឹង​ខួរក្បាល​របស់​មនុស្ស ។ ផ្សិត​ខួរក្បាល​វា​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសារ ប៉ុន្តែ​ទាមទារ​ឲ្យមាន​ការ​ពិនិត្យពិច្ច័យ​ព្រោះ​អម្បូ​រវា​ខ្លះ​មាន​សារធាតុ​ពុល ។​

​ផ្សិត​ពោះ​វៀត​តូច ៖ នេះ​គឺជា​ប្រភេទ​ផ្សិត​ដែល​ដុះ​តាម​ដើមឈើ មើល​ពី​ខាងក្រៅ​វា​ពុំ​ខុស​អ្វី​នឹង​ពោះវៀនតូច​របស់​មនុស្ស​ឡើយ ។ គេ​ឃើញ​វា​សម្បូរ​នៅ​អង់គ្លេស reland ដែន​គោក​អឺរ៉ុប និង​អូស្ត្រាលី ។

​ផ្សិត​កម្អែ​រឈាម ៖ តាមពិត​ទៅ​វា​គឺជា​ប្រភេទ​ជ័រ​ផ្សិត​ហូរ​ចេញមកក្រៅ ហើយ​ដោយសារ​តែ​វា​មានព័ត៌​ក្រហម​ទើប​មើលទៅ​ពុំ​ខុស​អ្វី​នឹង​រុក្ខជាតិ​ដែល​កំពុង​ហូរ​ឈាម​នោះ​ទេ ។ ថ្វី​ត្បិត​តែ​វា​មិន​ពុល ប៉ុន្តែ​គេ​មិន​ប្រើប្រាស់​វា​ដោយហេតុ​ថា វា​ល្វីង​ពេក ៕ លីសា

spot_img
×