Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រផលិតសំបកកង់រថយន្តមួយទៀតតម្លៃជិត ៣០០លានដុល្លារ នឹងវិនិយោគនៅខេត្តព្រះសីហនុ

spot_img

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ទើបតែបានអនុម័តទៅលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទមួយកន្លែងទៀតនៃ ក្រុមហ៊ុន  General Intelligence (Cambodia) Co., Ltd ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គម្រោងរោងចក្រផលិតសំបកកង់រថយន្តមួយនេះ មានទុនវិនិយោគប្រមាណ ២៩៧ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.៦០០កន្លែង។​ គម្រោងវិនិយោគនេះ ត្រូវគេរំពឹងថា នឹងជួយជំរុញដល់ការដាំដុះដំណាំកៅស៊ូក្នុងស្រុក និងលើកកម្ពស់ស្ថិរភាពតម្លៃជ័រកៅស៊ូ ដែលធ្លាប់តែពឹងផ្អែកលើការនាំចេញជ័រកៅស៊ូស្ទើរទាំងស្រុងទៅទីផ្សារក្រៅប្រទេស ជាពិសេសប្រទេសវៀតណាម។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានក្រុមហ៊ុនផលិតសំបកកង់មួយរួចហើយឈ្មោះថា Cart Tire Co., Ltd ដែលមានទីតាំងវិនិយោគនៅតំបន់សេដ្ឋកិច្ចខេត្តស្វាយរៀង បានចាប់ផ្តើមសាកល្បងនាំចេញសំបកកង់យានយន្ដជាជំហានដំបូងរបស់ខ្លួន ទៅកាន់ទីផ្សារក្រៅប្រទេស ខណៈទំហំផលិតកម្មពេញសមត្ថភាពក្នុងមួយថ្ងៃបានប្រមាណ១០០០គ្រាប់។ ចំណែកទីផ្សារធំសម្រាប់ការនាំចេញនេះ គឺទីផ្សារសហរដ្ឋអាមេរិក, សហគមន៍អ៊ីរ៉ុប និងក្នុងតំបន់៕

spot_img
×