Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១លាន​សំណាង! ស្តែង​ៗ​នៅ​ចិន ឡាន​ទំនើប​ស្ព័រ​ខ្ទេចខ្ទី​ដូច​ខ្ទឹម រី​ឯ​អ្នក​បើក និង​អ្នក​រួមដំណើរ​​វិញ អង្គុយ​ចុច​ទូរស័ព្ទ​ធ្វើព្រងើយ

spot_img

នេះជាខណៈពេលដ៏រន្ធត់ញាក់សាច់ណាស់ ដែលរថយន្តស៊េរីទំនើប១គ្រឿង បានបើកលឿនដូចហោះ រហូតបាត់បង់ការគ្រប់គ្រង ជ្រុលចង្កូតទៅបុកផ្ទប់នឹងបង្គោលភ្លើង១ដើម បណ្តាលឲ្យរថយន្តខ្ទេចខ្ទីយ៉ាងដំណំតែម្តង។ ប៉ុន្តែ អ្វីដែលមិននឹកស្មាន និងត្រូវបានចាត់ទុកជាសំណាងមួយក្នុង១លានគ្រោះ គឺថាអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ ពុំគ្រោះថ្នាក់ដល់អាយុជីវិត ឬ សូម្បីរងរបួសធ្ងន់ធ្ងរនោះឡើយ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏សាហាវនេះ ដែលបានកើតឡើងនៅផ្លូវមួយកន្លែង ក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

តាមរយៈវីដេអូកាមេរ៉ាឃ្លាំមើល បានបង្ហាញរថយន្តទំនើប Black Lotus Exige បើកបរតាមបណ្តោយផ្លូវ Pok Yin ក្នុងស្រុក Tai Po នៅម៉ោង ១១ និង ១៦ ព្រឹក នៅពេលនោះរថយន្តវាបានបត់ទៅខាងឆ្វេង ប៉ុន្តែ មកដល់កន្លែងកើតហេតុ រថយន្តដែលស្ថិតក្នុងល្បឿនយ៉ាងលឿន បានរ៉េចង្កូតឡើងសួនទ្រូងផ្លូវ កាច់ទទឹងទិស ហោះផ្លោងផ្ទប់នឹងបង្គោលភ្លើង បណ្តាលឲ្យរហែកពាក់កណ្តាលតួរថយន្តខ្ទេចខ្ទីតែម្តង។

តែយ៉ាងណាមិញ អ្វីដែលធ្វើឲ្យអ្នកលេងអុិនធើរណេត មានការភ្ញាក់ផ្អើល និងមិននឹកស្មានដល់នោះ គឺអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ទៀត នៅរថយន្ដស្ព័រស៊រីទំនើបមួយគ្រឿងនេះ ពុំរងគ្រោះថ្នាក់អ្វីឡើយ និងផ្ទុយទៅវិញ បែរពួកគេនៅតែអាចអង្គុយក្នុងឡានចុចទូរស័ព្ទយ៉ាងរំភើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកបើកបរអាយុ ៤២ ឆ្នាំ និងអ្នករួមដំណើរប្រុសអាយុ ២៨ ឆ្នាំ ក្រោយមក ត្រូវបានគេរាយការណ៍ថា ឈឺទ្រូង និង.ក រៀងៗខ្លួន ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Alice Ho Miu Ling Nethersole ដើម្បីព្យាបាល។ ក្រៅពីនេះ គឺពុំមានមនុស្ស ឬ​អ្នកដំណើរណា​ម្នាក់​រងរបួសនោះទេ។

តែទោះយ៉ាងណា ប៉ូលិសបាននិយាយថា អ្នកបើកបរ​និងអ្នករួមដំណើរ​គឺអាចស្ថិតក្នុងសភាពងងុយដេក ហើយគ្រោះថ្នាក់នេះ ក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×