Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆាបឆេះផ្ទះល្វែង ក្នុងបុរីសម្បតិ្តមាស បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល

spot_img

ភ្នំពេញ ÷ មានគ្រោះអគ្គិភ័យមួយ បានឆាបឆេះផ្ទះល្វែង ក្នុងបុរីសម្បត្តិមាស ទាំងកណ្តាលយប់យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាង សុំរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ជាបន្ទាន់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ ដែលបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៥០ នាទី ទៀបភ្លឺឈានចូលថ្ងៃទី ២៦ ខែមករាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុង បុរីសម្បត្តិមាស ភូមិបឹងសាឡាង សង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីនារីម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ បានឃើញផ្សេងហុយចេញ ពីក្នុងផ្ទះយ៉ាងខ្មួលខ្មាញ់ បន្ទាប់មកក៏មានអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅនិងមានមនុស្ស ៣នាក់ជាម្ចាស់ផ្ទះ បានជាប់គាំងនៅខាងក្នុងផ្ទះ រួចពួកគាត់ក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន សុំអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយបា.ញ់ជាបន្ទាន់។

ក្រោយពីខាងបង្ការ និងសង្រ្គោះពន្លត់អគ្គិភ័យ ទទួលដំណឹងថា មានអគ្គិភ័យកំពុងតែឆាប់ឆេះផ្ទះប្រជាពលរដ្ឋ និងជាប់គាំងមនុស្សនៅខាងក្នុងផ្ទះ នៅខណ្ឌឫស្សីកែវ ក៏បានចេញរថយន្តមកជាច្រើនគ្រឿង មកជួយអន្តរាគមន៍បា.ញ់ពន្លត់ភ្លាមៗ។

ក្រោយបាញ់ពន្លត់ឃើញថា ប្រើប្រាស់រថយន្តអស់២១គ្រឿង និងប្រើប្រាស់ទឹកអស់ ៤៣ឡាននៅក្នុងនោះ មិនមានអ្នកស្លាប់គ្មាន អ្នករបួស៣នាក់ធ្ងន់ម្នាក់ ចំណែក២នាក់ទៀតរងរបួសស្រាល នៅក្នុងនោះឆេះផ្ទះអស់មួយខ្នង និងសម្ភារនៅក្នុងនោះអស់ទាំងស្រុង និងបន្តរាលដាលទៅលើផ្ទះ ២ខ្នងទៀត និងខូចខាតរថយន្តព្រូសអស់មួយគ្រឿង៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×