Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បុករថយន្ត ford ពីក្រោយ បណ្ដាលឲ្យរថយន្ត ford ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រ មួយគ្រឿងទៀត

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុ.ករថយន្ត ford ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តford ទៅបុ.កផ្ទប់រថយន្តកុងតឺន័រមួយគ្រឿងទៀត បើកបរនៅពីមុខ រងការខូចខាតស្ទើរទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ព្រះសីហនុ 3A-5309 បើកបរតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីត្បូងមកជើង ស្របពេលដែលមានរថយន្តម៉ាកfordមួយគ្រឿងទៀត ពណ៌ស្ករបានដោះផ្លាកលេខចេញធ្វើដំណើរពីក្រោយ បើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ទៀត បានបើករថយន្តបង្ក កុងតឺន័រ ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3A-4960 បើកតាមបណ្តោយផ្លូវ៣៧១ ស្របទិសគ្នាពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តម៉ាកfordពីក្រោយ យ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តford បន្តទៅបុកពីក្រោយរថយន្តកុងតឺន័រ នៅបើកបរនៅពីខាងមុខ រងការខូចខាតរថយន្តfordស្ទើរទាំងស្រុង ចំណែករថយន្តកុងតឺន័រទាំង២គ្រឿង រងការខូចខាតតិចតួច។ សំណាងល្អ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានអ្នកណារងរបួសនោះទេ រងការខូចខាតតែរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ ដោយភាគីទាំងសងខាងចរចាគ្នា មិនត្រូវក៏សមត្ថកិច្ចមូលដ្ឋាន ចុះមកទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តទាំង ៣ គ្រឿងទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img