Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តមិនចាំម៉ាកមួយគ្រឿង បើកបញ្ច្រាសទិស បុ.កម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់…

spot_img

ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿង បើកបញ្ច្រាសទិសមកបុ.កចំពីមុខពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣១៧ ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះ ឡាត់ វិសាល ភេទប្រុសអាយុ ២០ រស់នៅភូមិដំណាក់សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដា zoomerx ពណ៌ទឹកក្រូចមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1DF4733 ជិះតាមបណ្ដោយផ្លូវ៣១៧ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កមិនចាំម៉ាក បើកបរតាមបណ្តោយផ្លូវ៣១៧ ទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុ.កម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លា.ប់មួយរំពេច ចំណែករថយន្តបង្កបន្តល្បឿនរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយកម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យក្រុមគ្រួសារទៅដាក់ពាក្យបណ្តឹង ដើម្បីតាមរករថយន្តបង្កមកចាត់ការទៅតាមច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img