Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដំណើរ​ឆ្លង​ភព​ពិតជា​មាន​មែន​! រឿង​ប្រវត្តិសាស្ត្រ​ខាងក្រោម វា​បាន​បញ្ជាក់​ច្បាស់​

spot_img

នៅ​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០០៦ រឿង​ដ៏​ចម្លែក​មួយ​បាន​កើតឡើង​នៅ​ទីក្រុង Kiev ប្រទេស​អ៊ុ​យក្រែន បុរស​ម្នាក់​ពាក់អាវ​វេស (​អាវ​ធំ​) ម៉ូត​ចាស់ ដៃ​កាន់​ម៉ាស៊ីន​ថត​បុរាណ​មួយ ដើរ​រេ​រ៉​ចុះឡើង ដោយ​ចោល​ភ្នែក​សំឡឹង​មើល​ដង​វិថី ដោយ​ភាព​ងឿងឆ្ងល់ ឃើញ​បែប​នេះ​ប៉ូលិស​ចូល​កៀក ហើយ​ធ្វើ​ការសាកសួរ ៖ រឿង​ចម្លែក​មិនដែល​ប្រទះ​បាន​បែកធ្លាយ ។​

​ពេល​ប៉ូលិស​សួរ​លិខិតស្នាម​សម្គាល់​ខ្លួន បុរស​រូប​នោះ​បាន​បង្ហាញ​កាត​កាលពី ៥០​មុន ពេល​ដែល​សូ​វៀត នៅ​ពុំ​ទាន់​រលាយ ។ លោក​ថែមទាំង​ប្រាប់ថា វា​ជា​កាត​សម្គាល់​ខ្លួន​របស់​លោក ហើយ​លោក​ជា​មនុស្ស​កើត​តាំងពី​ពេលនោះ -៥០​មុន ខណៈពេល​រូបរាង​របស់​គាត់​មាន​វ័យ​ប្រមាណ ២៥​ឆ្នាំ​ប៉ុណ្ណោះ ។

ចុង​ក្រោយ​ប៉ូលិស​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បញ្ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យ​វិកលចរិត ក្រោយមក​ប៉ូលិស​ក៏​បាន​អញ្ជើញ​វេជ្ជបណ្ឌិត មក​ធ្វើ​ការស្រាវជ្រាវ ។ បុរស​រូបនេះ​និយាយថា គាត់​ឈ្មោះ Sergei Paramarenko កើត​នៅ​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ​១៩៣២ ។ បណ្ឌិត Pablo Kutrikov សួរថា ហេតុ​អ្វី​លោក​បង្ហាញខ្លួន​នៅលើ​ផ្លូវ​នា​ឆ្នាំ ២០០៦ បុរស​នោះ​រំលឹក​ឡើងវិញ​ថា ៖ “​ថ្ងៃ​មួយ​ខ្ញុំ​បាន​ស្ពាយ​ម៉ាស៊ីន​ថត​ដើរលេង​លើ​ដង​វិថី ខ្ញុំ​បាន​សម្លឹង​មើល​ទៅលើ​មេឃ​មាន​រូបភាព​ចម្លែក​មួយ ខ្ញុំ​ក៏​ថត​យក​រូបភាព​នោះ ហើយ​ខ្ញុំ​ក៏​លែង​ដឹងខ្លួន បន្ទាប់​មក​ខ្ញុំ​កំពុង​ឈរ​នៅតាម​ផ្លូវ​នៃ​ទីក្រុង Kiev តែម្តង​” ។ បណ្ឌិត Kutrikov បាន​ឃើញ​បុរស​នោះ​កំពុងកាន់​ម៉ាស៊ីន​ថត​បុរាណ​មួយ ។ លោក​ក៏​បាន​ទាក់ទង​ទៅ​កាន់​អ្នក​ឯក​ថតរូប​ជើងចាស់ Vadim Poisner ដើម្បី​ជួយ​បញ្ជាក់​នៃ​ម៉ាស៊ីនថតរូប​នេះ ។ អ្នក​ថតរូប​ជើងចាស់​នោះ​គ្រាន់តែ​ឃើញ​ក៏​ប្រាប់​ភ្លាម​ថា វា​ជា​ម៉ាស៊ីន​ថត​ម៉ាក Yashimaflex ដែល​គេ​ផលិត​នៅ​ជប៉ុន តាំងពី​ឆ្នាំ ១៩៧០​មក​ម្លេះ ហើយ​ក្រោយមក​គេ​ក៏​លែង​ផលិត​វា​ទៀត​។​

​អ្នក​ថតរូប​ជើងចាស់​នោះ​ក៏​បាន​យក​រូប​ពី​ក្នុង​ម៉ាស៊ីន​ថត​មក​ផ្តិត​ចេញ​ជា​រូបភាព ហើយ​ក៏​រកឃើញ​រូបភាព UFO មួយ​សន្លឹក ដែល​ជា​វត្ថុ​ចម្លែក​ត្រូវបាន​បុរស​នោះ​ថត​ចុងក្រោយបង្អស់ ។ បុរស​រូប​នោះ​និយាយថា ក្រោយពេល​ថត​រូបភាព​នេះ ស្រាប់តែ​គាត់​សម្លឹង​ឃើញ​អ្វីៗ​នៅ​ជុំវិញ​ខ្លួន បាន​ប្រែប្រួល​អស់ ហើយ​គាត់​បាន​ឈាន​ជើង​ចូលឆ្នាំ ២០០៦ ក្នុងពេល​ដែល​នៅ​ជ្រុង​ម្ខាង​នៃ​រូបថត​នៅ​បន្សល់​ទុក​រូបថត​ពេលវេលា ថត ឆ្នាំ ១៩៥៨ ។​

​ប្រការ​ដែល​ពួកគេ​កាន់តែ​ស្រឡាំងកាំង​នោះ គឺ​សម្លៀកបំពាក់​ដែល​គាត់​កំពុង​ស្លៀក គឺជា​សម្លៀក​បំពាក់​ក្នុង​រូបថត​កាលពី ៥០​មុន​។ ពេលនោះ​អ្នកជំនាញការ​ទាំងអស់​ចាប់ផ្តើម ស្មុគស្មាញ ហើយ​ក៏​ចូលរួម​ប្រជុំ​គ្នា​នៅ​បន្ទប់​មួយ ចំណែក​បុរស​នោះ​គេ​បាន​អញ្ជើញ​គាត់​ឲ្យទៅ​ក្នុង​បន្ទប់​មួយ​ទៀត​ដើម្បី​ពិចារណា​បន្ថែម ។​

​ស្មាន​ពុំ​ដល់​ថា ភ្នាក់ងារ​សុខាភិបាល​បាន​ឃើញ​បុរស​នោះ​បាត់​ស្រមោល​សូន្យឈឹង ទោះបី​បន្ទប់​នេះ​ត្រូវបាន​ការពារ​យ៉ាង​តឹងតែង​ក៏ដោយ រីឯ​កាមេរ៉ា​ឃ្លាំ​មើល​ឃើញ​បុរស​នោះ​បោះជំហាន​ចូល​បន្ទប់​នេះ​ប៉ុណ្ណោះ ។​

​ក្រោយមក​ប៉ូលិស​ក៏​បាន​រកឃើញ​អតីត​សង្សារ​ចាស់​របស់​បុរស​នោះ ដែល​គាត់​មាន​អាយុ ៧១​ឆ្នាំ​ហើយ ។ តាំងពី​ពេលនោះ​មក​ពុំដែល​មាន​នរណា​ជួបប្រទះ​គាត់​ទៀត​ទេ ។ សំណួរ​សួរថា ៖ “​តើ​គាត់​ទៅ​ណា​? ឆ្លង​ទៅ​កាន់​ភព​ដទៃ​? បច្ចុប្បន្ន​គាត់​កំពុង​នៅ​ទីណា​? ហើយ​នេះ​ជា​បញ្ហា​ដែល​ពុំ​មាន​នរណា​អាច​បកស្រាយ​បាន ៕ ចន្ទ្រា​

spot_img
×