Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលដែលសៀវភៅ «គូព្រេងមិនព្រាត់» ជាភាសាចិនរបស់សម្តេច លក់បាន១៥០០ច្បាប់ ទទួលចំណូល ៧៥០០ដុល្លារ

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានបង្ហោះសារបង្ហាញភាពភ្ញាក់ផ្អើល ចំពោះសៀវភៅ «គូព្រេងមិនព្រាត់» ជាភាសាចិន ដែលនិយាយពីជីវិតអាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អាចលក់បានរហូតដល់១៥០០ក្បាល ក្នុងរយៈពេលដ៏ខ្លី ទទួលបានចំណូល៧៥០០ដុល្លារ។

ការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ សម្តេចតេជោ បានមានប្រសាសន៍ថា កន្លងមក ខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា (គូព្រេងមិនព្រាត់) ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរ អង់គ្លេស និងចិន។ សម្រាប់ការបោះពុម្ពជាភាសាចិនគឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ទាំងការបកប្រែទាំងការបោះពុម្ព។ ជាការគួរឱ្យភ្ញាក់ផ្អើល និងសូមកោតសរសើរដែលសៀវភៅភាសាចិន ត្រូវបានដាក់លក់បាន១៥០០ច្បាប់ ក្នុងរយៈពេលដ៏ខ្លី ដែលបានចំណូល7,500ដុល្លារ ដែលក្នុងមួយច្បាប់តម្លៃ5ដុល្លារ។

សម្តេចតេជោ ហ៊ុន សែន សូមអរគុណលោកពុង ខៀវសែ និងសមាគម ដែលបានជួយចាត់ចែងលើការងារនេះ ហើយខ្ញុំនឹងប្រើថវិកានេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×