ភ្នំពេញ ៖ កម្រងចម្រៀង មួយបទរបស់ តារាចម្រៀង ឱក សុគន្ឋកញ្ញា មានចំណងជើងថា «ស្នេហាខ្ញុំផ្លូវ២» ត្រូវបាន តម្រូវអោយ តួអង្គស្រី២ដួងនេះ សម្តែងអោយល្អ ក្នុងស្ទីលស្រីស្រឡាញ់ស្រី។ ចម្រៀងមួយនេះ បានរុញឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលណាស់ ដោយសារ គេក៏មិននឹកស្មានថា សុគន្ឋកញ្ញា និង សុខ ស្រីនាងហ៊ានលេង ក្នុងតួអង្គ បែបនេះសោះឡើយ។
នៅពេលដែលអ្នកគាំទ្រ ឃើញឈុតឆាកខ្លះៗ នៃ សាច់រឿង នៃផ្ទៃចម្រៀងមួយនេះ បានបង្កឲ្យ គេចាប់អារម្មណ៍ ពេញបណ្តាញសង្គម និង បណ្តាញអ្នកលេង តីកតុក ។ ក្នុងនោះក៏មានរំលេច តួប្រុសលោកហ្សូណូ ជាតារាចម្រៀង នៅហង្សមាសផង នោះ មានវត្តមានសម្តែង បែបស្នេហាត្រីកោណ។ មួយបទនេះ អ្នកដឹកនាំរឿង បានលេងចាស់ដៃ តែម្តងដាក់ តួសម្តែង សុទ្ឋតែមេៗ មកឲ្យជល់គ្នា ដើម្បីឲ្យប្លែកចម្លែកភ្នែក ។ គេកំពុង រង់ចាំមើលថា ផ្ទៃរឿងទាំងមូលមនៃបទ ចម្រៀង បែបស៊ីអារម្មណ៍មួយនេះ មានលក្ខណៈទាក់ចិត្តអ្នកទស្សនាឲ្យស្លុងអារម្មណ៍ យ៉ាងណាទៅ ចំពោះការដាក់អារម្មណ៍សម្តែង របស់កំពូលតារាចម្រៀងលំដាប់ទាំង៣នេះ។
តាមព័ត៌មានបានឲ្យដឹងថាទាំងស្រីនាង និងសុគន្ធកញ្ញា ពួកគេប៉ះរោមច្រូងរៀងៗខ្លួនក្នុងបទ ”ស្នេហាខ្ញុំផ្លូវ២” ដែលបង្ហាញ ឲ្យឃើញពីការបង្កាត់ភ្លើងស្នេហ៍របស់ស្រីនាង ជាមួយតារាកូន១ជាប្អូនថ្លៃថៅកែហង្សមាស។ តាមរយៈការប្ដូរស្ទីលសម្ដែងទាំងស្រុងរបស់សុខ ស្រីនាង នៅពេលនេះប្រាកដជាធ្វើឲ្យនាងអាចកែប្រែមុខមាត់ថ្មី នៅហង្សមាស បានខ្លះៗជាមិនខានបើទោះ ជាមិនមែនទាំងស្រុងក្ដី ពិសេសគឺអ្នកស្រលាញ់ភេទដូចគ្នានឹងតាមដាន បទចម្រៀង ជាខ្សែរឿងនោះថាតើពួកគេលេងសមដូចកែវ ឡាវីញ និងយ៉ា សុផាន់ម៉ៃ ឬអត់?យ៉ាងណាសំណួរដែលមហាជន លើកឡើង ថាតើ ស្វាមីរបស់ឱក សុគន្ធកញ្ញា គឺលោកអ៊ឹង សុខលី នឹងមានប្រតិកម្មយ៉ាងណានៅពេលដែលភរិយា របស់លោកទៅលេងឈុតចម្លែក មានស្នេហាជាមួយសុខ ស្រីនាង បែបនេះ?
ដោយឡែកស្វាមីសុគន្ធកញ្ញា វិញកំពុងតែរៀបជើងព្រួលឲ្យសុគន្ធកញ្ញា ឡើងអង្គុយកៅអីជាគ្រូបង្វឹកនិង គណៈកម្មាការ ពីកម្មវិធីThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia នៅរដូវកាលថ្មីនេះដើម្បីទប់លំនឹងនាងកុំឲ្យធ្លាក់ បើទោះជារយៈពេលចុង ក្រោយនេះនាងមិនសូវមានបទល្បីៗដូចមុក្ដី៕ រក្សាសិទ្ធិដោយ ៖ ឧត្តម