Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រេច​! អ្នកភូមិ​មួយ​នៅ​កោះដាច់​ស្រយាល​ឥណ្ឌូនេស៊ី យល់ច្រឡំ​ថា «​កូនក្រមុំ​តុក្កតា​សិច​» ជា​ទេវតា និង​សូម្បី​អះអាងថា​…

spot_img

​អ្នកនេសាទ​ម្នាក់ បាន​រើស​បាន «កូនក្រមុំ​តុក្កតា​សិច​» មួយ​ពី​ក្នុង​សមុទ្រ​នៃ​កោះ Banggai និង​នាំយក «​នាង​» ទៅកាន់​ផ្ទះ​របស់គាត់ នៅក្នុង​ភូមិ Kalupapi ។ គាត់ និង​អ្នកភូមិ​ជិតខាង​បាន​ជឿថា តុក្កតា​ស្រី​នេះ​ត្រូវតែ​ជា​ទេវតា ខណៈ​ពួកគេ​សូម្បី​អះអាងថា​បានលឺ​សម្លេង​នាង​យំ​ទៀតផង ។​

​តុក្កតា​ស្រី​នេះ​ត្រូវបាន​ស្លៀកពាក់​ឲ្យ​យ៉ាង​សមរម្យ ជាមួយ​កន្សែង​គ្រប​ក្បាល​ផងដែរ ។ រឿងរ៉ាវ​អំពី «​ទេវតា​» នេះ​បាន​ល្បី​យ៉ាងខ្លាំង​នៅក្នុង​តំបន់ និង​ទីបំផុត ក៏បាន​លេចឮ​ដល់​ប៉ូលីស ។​

​លោក Heru Pramukarno មេប៉ូលីស​ម្នាក់​នៅក្នុង​តំបន់ បាន​ប្រាប់ AFP ថា «​យើងខ្ញុំ​បានឮ​ព័ត៌មាន​ជាច្រើន​ថា ទេវតា​ស្រី​ធ្លាក់​ចុះមក​១​អង្គ បាន​យំ​នៅពេល​ព្រះ​នាង​ត្រូវបាន​រកឃើញ ។ ប៉ុន្តែ នៅពេល​មន្ត្រី​របស់​យើង​បានមក​ដល់ ពួកគេ​បានឃើញ​ទេវា​ធ្លាក់ចុះ​នោះ​គ្រាន់តែ​ជា​តុក្កតា​ជ័រ​ប៉ុណ្ណោះ ។ វា​ពិតជា​តុក្កតា​សិច​មួយ​ដ៏​ស្រស់ស្អាត​» ។​

​ជាក់ស្តែង អ្នកភូមិ​នោះ​ស្ថិតនៅ​ដាច់ស្រយាល ហើយ​ពួកគេ​ពុំមាន​អ៊ី​ន​ធើរ​ណេ​ត​មើល​នោះទេ ។ ពួក​ក៏​ពុំ​ដឹងថា កូនក្រមុំ​តុក្កតារ​សាត់អណ្តែត​នោះ​ជា​អ្វី​ដែរ ។​

​ប៉ូលីស​ឥណ្ឌូនេស៊ី​បាន​រឹបអូស​តុក្កតា​នេះ ព្រោះតែ​ពួកគេ​បារម្ភ​ថា ពួក​អ្នកភូមិ​ស្ថិតនៅ​កោះដាច់​ស្រយាល​នេះ នឹង​ចាប់ផ្តើម​រាលដាល​ពាក្យ​ច​ចាម​អារាម អាច​បង្កចលាចល ៕ ចន្ទី​

spot_img
×