Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះកូវីដ នៅក្នុងនាវាដឹកជំនួយ មនុស្សធម៌ របស់អូស្រ្ដាលី

spot_img

ទីក្រុងកង់បេរ៉ា ៖ អូស្រ្ដាលី បានដឹកជំនួយមនុស្សធម៌របស់ខ្លួន តាមនាវា HMAS Adelaide ដើម្បីបញ្ជូនទៅកាន់ប្រទេសតុងហ្កា រងគ្រោះ ដោយរលកស៊ូណាមិ បង្កឡើង ដោយបន្ទុះភ្នំភ្លើង ក្រោមបាតសមុទ្រ តែនៅក្នុងនាវានោះបានផ្ទុះការឆ្លងជំងឺកូវីដ-១៩ ទៅលើនាវិកជាច្រើនករណី។

បើតាមសារព័ត៌មាន RNZ បានចេញផ្សាយ កាលពីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ថា នាវាមួយគ្រឿងរបស់កងទ័ពជើងទឹកអូស្រ្ដាលី ដឹកជំនួយមនុស្សធម៌ ទៅជួយដល់ប្រទេសតុងហ្កា ដែលរងគ្រោះ ពីរលកស៊ូណាមិ បានរកឃើញ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៣នាក់។ នាវា HMAS Adelaide នោះ បានចាកចេញពីអូស្រ្ដាលី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

ជាមួយគ្នានេះ លោក Peter Dutton រដ្ឋមន្រ្ដីក្រសួងការពារជាតិអូស្រ្ដាលី បានប្តេជ្ញា ថា ករណីនេះ លោកនឹងមិនធ្វើឱ្យប្រជាជនតុងហ្កា ប្រឈមនឹង«ហានិភ័យ» នោះឡើយ។

ក្រសួងការពារជាតិអូស្រ្ដាលី បានឲ្យដឹងថា នាវាដឹកជំនួយ HMAS Adelaide នឹងបន្តដំណើរទៅកាន់តុងហ្គា តាមការគ្រោងទុក ហើយគម្រោងនេះ នឹងទៅដល់ប្រទេសនោះ នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអូស្រ្ដាលី បានបញ្ជាក់ថា អូស្រ្ដាលី នឹងធានា ពីការផ្គត់ផ្គង់ជំនួយ នៅក្នុង «លក្ខណៈមានសុវត្ថិភាព គេចផុតពីជំងឺកូវីដ-១៩»។

ក្រសួងការពារជាតិអូស្រ្ដាលី បានបញ្ជាក់ទៀតថា នាវាដឹកជំនួយ HMAS Adelaide របស់កងទ័ពជើងទឹកអូស្រ្ដាលី នោះ មាននាវិក ជាង៦០០នាក់ ហើយបានបំពាក់ទៅ ដោយគ្រឿងបរិក្ខារពេទ្យគ្រប់បែបយ៉ាង រួមទាំង គ្រែពេទ្យ ចំនួន៤០ និង អាចព្យាបាលអ្នកឈឺក្នុងស្ថានភាពធ្ងន់ធ្ងរបាន។
អូស្រ្ដាលី បានដឹកជំនួយមនុស្សធម៌ តាមនាវារបស់កងទ័ពជើងទឹក និងយន្ដហោះយោធា C-17 ទៅកាន់ប្រទេសតុងហ្កា ស្ថិតនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ក្រោយពេលរងគ្រោះ ដោយការបន្ទុះភ្នំភ្លើង ក្រោមបាតសមុទ្រ ដែលបង្កើតឲ្យមានរលកស៊ូណាមិ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កន្លងមកនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×