Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១ថ្ងៃ ផ្ទុះការឆ្លងកូវីដជាង ៣ លាននាក់ ក្រុមហ៊ុន Pfizer-BioNTech ចាប់ផ្ដើមសាកល្បងវ៉ាក់សាំងអូមីក្រុង

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ ស្របពេលការលេចឡើង នៃវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) កំពុងតែឆ្លងយ៉ាងលឿន នៅលើពិភពលោក ដោយមានអ្នកឆ្លង ចន្លោះពីជាង១,៩លាននាក់ទៅជាង៣លាននាក់ ក្នុងរយៈពេល២៤ម៉ោងនោះ ក្រុមហ៊ុនបង្កើតវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក Pfizer និង ក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ក៏កំពុងតែសាកល្បងវ៉ាក់សាំងកូវីដថ្មីរបស់ខ្លួន ដោយផ្ដោតគោលដៅយ៉ាងពិសេស ទៅលើវីរុសប្រភេទថ្មីនេះ។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ថា ក្រុមហ៊ុន Pfizer និង BioNTech មានគម្រោងសាកល្បងវ៉ាក់សាំងថ្មីរបស់ខ្លួន សម្រាប់ជាដូសជំរុញ ហើយយកវ៉ាក់សាំង៣ប្រភេទផ្សេងទៀត សម្រាប់ចាក់លើមនុស្ស ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង។

ក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិក គ្រោងនឹងសាកល្បងវ៉ាក់សាំងយ៉ាងពិសេសរបស់ខ្លួន សម្រាប់វីរុសអូមីក្រុង នាពេលឆាប់ៗ។ ជាមួយគ្នានេះ សាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស និង ក្រុមហ៊ុន AstraZeneca ក៏កំពុងតែចាប់ផ្ដើម សាកល្បងទៅលើវ៉ាក់សាំងថ្មីរបស់ខ្លួន សម្រាប់វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង។ ក្រុមហ៊ុនបង្កើតវ៉ាក់សាំងទាំងនោះ គ្រោងនឹងកែប្រែវ៉ាក់សាំងកូវីដដំបូងរបស់ខ្លួន ចំពេលការលេចចេញនូវវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង (Omicron)។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយនូវតួលេខ កាលពីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ថា នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៣ ២១៨ ១៨០នាក់ និង មានករណីស្លា.ប់ថ្មី ៩ ៤០២នាក់។ គិតត្រឹមវេលាខាងលើនេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៣៥៨,៩៤លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ជាង ៥,៦៣លាននាក់ និង មានអ្នកជាសះស្បើយ ជាង ២៨៤,៤៥លាននាក់។ ដោយឡែក អ្នកជំងឺ ជាង៦៨,៨៥លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៥ ៩២៤នាក់៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×