Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់.ក​! មន្រ្តី​ជិះ​ម៉ូតូ​ធំ​លឿន បុ.ក​អ្នកគ្រូ​ពេទ្យ​ស្លា.ប់​គួរឲ្យ​អាសូ​រ ពេលនេះ ត្រូវ​ប្រ​ឈ.ម​មុ​ខ​បទចោ.ទ​ប្រកា.ន់៧ករណី…

spot_img

ប៉ូលិសម្នាក់ដែលបានជិះម៉ូតូធំ​បុកអ្នកគ្រូពេទ្យម្នាក់នៅ​ផ្លូវថ្មើរជើង​ផាយ៉ាថៃ ខណៈនាងកំពុងដើរឆ្លងផ្លូវ​កាលពីថ្ងៃ​ទី២១ ខែមករា ឆ្នាំ២០២២ បណ្ដាលឲ្យបាត់បង់ជីវិតគួរឲ្យអាសូរ​ ត្រូវប្រឈមនឹងការចោទប្រកាន់ធ្ងន់ធ្ងរ ៧ ករណី។

ក្នុងនោះ ការចោទប្រកាន់ប្រឆាំងលោក Norawit Buadok មានដូចខាងក្រោម៖

– បើកបរមិនប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ​។

– ប្រើប្រាស់យានយន្តគ្មានស្លាកលេខ។

– បើកបរមិនគោរពតាមគំនូសសញ្ញា​នៅ​លើ​ផ្លូវ ដោយមិនឈប់​ដើម្បីឲ្យមនុស្សឆ្លងកាត់ផ្លូវនោះ​ទេ។

– ជិះ​ម៉ូតូធំ​មិនទៅរកគន្លងជិតចិញ្ចើមផ្លូវខាងឆ្វេង។

– ប្រើប្រាស់យានជំនិះដែលមិនបានបង់ពន្ធប្រចាំឆ្នាំ។

– ជិះយានជំនិះមិនគ្រប់លក្ខណៈក្នុងការបើកបរ ព្រោះម៉ូតូមិនមានកញ្ចក់មើលក្រោយ។

ខណៈពេលដែលការធានារ៉ាប់រងកំហិតត្រូវបានទទួលនោះ មិនមានការធានារ៉ាប់រងបន្ថែមទេ។

ឧត្តមសេនីយ៏ទោ Jirasan Kaewsaeng-ek អ្នកនាំពាក្យអគ្គស្នងការក្រុងបាងកក បានបញ្ជាក់ថា ម៉ូតូធំដែលបើកបុកវេជ្ជបណ្ឌិត Waralak Supawatchariyakul ត្រង់ចំណុចផ្លូវបំបែកសេះបង្កង់ ទល់មុខមន្ទីរពេទ្យ Bhumirajanagarindra Kidney Institute វេលាម៉ោងប្រហែល ៣ រសៀល គឺនៅថ្ងៃនោះមិនត្រូវបានរឹងអូសទេ ហើយក៏ជាម៉ូតូមួយតឹករបស់ប៉ូលីសជាប់ចោទខាងលើ ដែលបានទិញនៅថ្ងៃទី១៤ ខែធ្នូ ក្នុងតម្លៃ ១១៣,០០០ បាត (ប្រមាណជាង ៣៤០០ ដុល្លារ)។

លោក Jirasan ក៏បានពន្យល់ឲ្យដឹងផងដែរថា ការពន្យារពេល២ម៉ោង ក្នុងការទាក់ទងទៅសាច់ញាតិរបស់គ្រូពេទ្យរងគ្រោះដែលបានស្លាប់ គឺដោយសារតែប៉ូលីសមិនអាចដោះសោទូរស័ព្ទរបស់នាងបាន គឺទាល់តែ​មិត្តភ័ក្តិរបស់នាង​បានទូរស័ព្ទមក ទើបពួកគេ​អាចទាក់ទងទៅបងប្រុសរបស់នាងបាន។

ចំណែក Norawit បាននិយាយថា ខ្លួនចង់បួស ដើម្បីឧទ្ទិសកុសលដល់អ្នកគ្រូវេជ្ជបណ្ឌិត Waralak ដែលនាងបានស្លាប់ដោយសារខ្លួនជិះម៉ូតូបុក។ ប៉ុន្តែ ឧត្តមសេនីយ Jirasan បាននិយាយថា វត្តអារាមមិនអាចតែងតាំងបុគ្គលម្នាក់ដែលប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌបាននោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×