Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម លីហ្សា ផ្ទុះកំ.ហឹង ក្រោយមានគេយករបស់មិនល្អ ដាក់មុខហាង

spot_img

ភ្នំពេញ ៖ តារាសម្តែងអ្នកនាង ព្រីម លីហ្សា បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ក្នុងពេលដែលឃើញមានជនមិនស្គាល់មុខ យករបស់មិនល្អមកដាក់នៅពីមុខហាងម្ជូររបស់នាង។

ព្រីម លីហ្សា ចាត់ទុករបស់ដែលយកមកចោលមុខហាង ដែលនាងកំពុងរកស៊ីនេះថា ជាអំពើអាបធ្មប់តាមផ្លូវងងឹត ក្នុងគោលបំណងណាមួយមិនល្អសម្រាប់កាតរកស៊ីរបស់នាង។
តាម រយៈរូបភាពដែលថតចេញពីកាមេរ៉ាសុវត្ថិភាព នៅមុខហាងនោះបង្ហាញថា មានជនមិនស្គាល់មុខបានជិះម៉ូតូ យករានទេវតាតូចមួយមកដាក់មុខហាងលក់ម្ជូរ ក្នុងពេលរាត្រីដែលនាងបានបិទហាងហើយនោះ។

ជាមួយនឹងរូបភាពដែលចាប់ដោយកាមេរ៉ាសុវត្ថិភាពនោះ ព្រីម លីហ្សា បានភ្ជាប់ជាមួយនឹងសារបង្ហោះតាមហ្វេសប៊ុកថាVedio ដែលអាជន ថោកទាប និងមីជន ថោកទាប វាយករបស់ស្មោគរោគ អំពើ ធ្មប់ មកដាក់ហាង គឹម លីហ្សា ម្ជូរក្រឡុក ពួកមីចិត្ត ន.រ.ក ។
ជាមួយនឹងការផ្ទុះកំ.ហឹង ព្រីម លីហ្សា បានពោលថា ថោកទាបម្ល៉េះផ្លូវភ្លឺចាញ់គេមែន បានមករកផ្លូវងងឹតមនុស្សខ្លះហេតុអីក៏សា.ហាវទៅចឹង ហេតុតែចង់បំផ្លាញគេប្រើមនុស្សឲ្យយករបស់ អាបធ្មប់ មកបំផ្លាញគេ ប្រយ័ត្នវិនាសខ្លួនឯង។
យ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ទេថា របស់ដែលយកមកដាក់នៅមុខហាង ព្រីម លីហ្សា នាពេលនេះគឺជាអំពើអាបឆ្មប់ពិតមែនឬយ៉ាងណាឡើយ ខណៈពេលមហាជនខ្លះយល់ថា តាមរយះរបស់របរដែលបានបង្ហាញអោយឃើញនេះ អាចទំនងមិនសមជាអំពើអាបធ្មុប់នោះឡើយ។

ជាការកត់សម្គាល់ ចាប់តាំងពីវិលមកស្រុកខ្មែរវិញនោះ ព្រីម លីហ្សា បានចាប់យកមុខរបរផ្ទាល់ខ្លួនមួយចំនួននៅក្នុងដៃ ដោយនៅក្នុងនោះក៏មានមុខរបរលក់ម្ជូរនេះផងដែរ។ មុខរបរលក់ម្ជូររបស់នាង ក៏មានកាក់កបគ្រាន់បើដែរ ដោយនាងក៏បានពង្រីកសាខា សម្រាប់ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនដែលបានគាំទ្រម្ជូររបស់នាង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×