Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីការទូត​ខ្ពស់​ចិន នឹង​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង ក្រោយ​កូរ៉េ​ទាំងពីរ​ព្រមព្រៀងគ្នា លុបបំបាត់​នុយក្លេអ៊ែរ​

spot_img

​អ្នកការទូត​ខ្ពស់​បំផុត​របស់​ចិន គឺ​លោក Wang Yi នឹង​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​កូរ៉េ​​ខាងជើង​នៅ​ក្នុង​សប្តាហ៍​នេះ ដែល​ដំណើរ​ទស្សនៈកិច្ច​នេះ កើតឡើង​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​​និង​កូរ៉េខាងត្បូង បាន​ធ្វើ​កិច្ចប្រជុំ​កំពូល​កាលពី​សប្តាហ៍​កន្លងទៅ​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​​របស់​សារព៌តមាន Channel News Asia នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​ចិន បានឲ្យដឹងថា ដំណើរ​ទស្សនៈកិច្ច​របស់​មន្ត្រី​​ការទូត​ជាន់ខ្ពស់​របស់​ខ្លួន ទៅកាន់​កូរ៉េខាងជើង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​។​

​ដំណើរ​ទស្សនៈកិច្ច​កើតឡើង ក្រោយពី​មាន​ការ​វិវឌ្ឍន៍​គួរ​ឲ្យ​កត់សម្កាល់​ក្នុង​ដំណើរ ស្វែងរក​​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់ពី​មាន​ជំនួប​កំពូល​រវាង​មេដឹកនាំ កូរ៉េខាងជើង គីម ជុង​អ៊ុន និង​​មេដឹកនាំ​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន​។​

​នៅក្នុង​កិច្ចប្រជុំ មេដឹកនាំ​កំពូល​ទាំង​ពីរ​សច្ចា​ថា នឹង​ធ្វើ​ការលុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​។​

​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ការិយាល័យ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង បានឲ្យដឹងថា មេដឹកនាំ​​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​បញ្ជាក់​ប្រាប់​លោក ម៉ូ​ន​ថា ខ្លួន​នឹង​ធ្វើ​ការបិទ​ចោល​នូវ​កន្លែង​​ធ្វើការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​នៅក្នុង​ខែ​ឧសភា​ខាងមុខ និង​មាន​ការ​អញ្ជើញ​អ្នកជំនាញ និង​​អ្នកកាសែត ដើម្បី​បញ្ជាក់​ពី​តម្លាភាព​ផងដែរ​៕ សុភ័ក្ត្រ

spot_img
×