Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីល័ក្ខមុខសញ្ញាសកម្មជំនាញ ខាងលួចកាបូបអាជីវករ ប្រចាំក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ចំនួន៩លើក ត្រូវបានបង្រ្កាប

spot_img

នគរបាលក្រុងខេមរភូមិន្ទ បានបង្រ្កាបស្រ្តីម្នាក់ជាមុខសញ្ញាសកម្មជំនាញខាងលួចកាបូបអាជីវករ ប្រចាំក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ចំនួន៩លើក។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១៤និង៥០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានទទួលបណ្ដឹង មានករណីចោរចូលលួចកាបូបលុយ នៅចំណុចតូបលក់ខោអាវ ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់។

លោកវរសេនីយឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងស្រុកមណ្ឌលសីមា បើកការស្រាវជ្រាវស្វែងរក មុខសញ្ញាសង្ស័យ រហូតដល់វេលាម៉ោង១៨និង៣០នាទីថ្ងៃខែឆ្នាំដដែល ទើបកំណត់បានទីតាំងជនសង្ស័យលាក់ខ្លួន នៅស្ពានយោល ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ទើបកម្លាំងយើងឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យមានឈ្មោះ សោម ស្រីល័ក្ខ ភេទស្រី អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មុខរបរកម្មកររោងចក្រ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនបានធ្វើសកម្មភាព លួចកាបូបបានសម្រេចចំនួន ៩លើក រួមមាន៖ លើកទី១ : កំឡុងខែកញ្ញា ឆ្នាំ២០២០ បានធ្វើសកម្មភាពលួចកាបូបអាជីវករ ។ លើកទី២ : កំឡុងខែកញ្ញា ឆ្នាំ២០២០ បានធ្វើសកម្មភាពលួចកាបូបអាជីវករ នៅសួនច្បារមាត់សមុទ្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ។ លើកទី៣ : ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានធ្វើសកម្មភាពលួចកាបូបអាជីវករ នៅក្នុងផ្សារថ្មីចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។ លើកទី៤ : ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ បានធ្វើសកម្មភាពលួចកាបូបអាជីវករ ក្រោយមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ។ លើកទី៥ : ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានធ្វើសកម្មភាពលួចកាបូបក្បែររោងចក្រធូប ស្ថិតក្នុងភូមិ៣ សង្កាត់ដងទង់ ។ លើកទី៦ : ថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២១ បានធ្វើសកម្មភាពលួចកាបូប នៅសួនច្បារមាត់សមុទ្រ ស្តិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ។ លើកទី៧ : ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានធ្វើសកម្មភាពលួចកាបូប នៅភូមិ៤ សង្កាត់ដងទង់។ លើកទី៨ : ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានធ្វើសកម្មភាពលួចកាបូបអាជីវករ នៅផ្លូវ៤៨ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ។ លើកទី៩ : ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដដែលបានធ្វើសកម្មភាពលួចកាបូបអាជីវករ នៅភូមិ២ សង្កាត់ដងទង់ ។

វត្ថុតាងដកហូត ៖ •ម៉ូតូម៉ាកZoomerX ឆ្នាំ២០១៨ ពណ៌ខ្មៅលាយក្រហម ផ្លាកលេខភ្នំពេញ 1HH-9621 ១គ្រឿង (ម៉ូតូធ្វើសកម្មភាព) , •ខ្សែកលោហៈធាតុពណ៌លឿងចំនួន២ខ្សែ ,•ខ្សែដៃលោកហៈធាតុពណ៌លឿងចំនួន២ខ្សែ , •បណ្តោងខ្សែកព្រះចំនួន១ , •បណ្តោងខ្សែកលោហៈធាតុចំនួន១ , •ចិញ្ជៀនលោកហៈធាតុមានត្បូងពណ៌សចំនួន១ , •ប្រាក់រៀលចំនួន ៩៤៥,០០០៛(ប្រាំបួនសែន បួនមុឺនប្រាំពាន់រៀល) , •កាបូបស្ពាយពណ៌ខ្មៅចំនួន១ និងឯកសារមួ​យចំនួន។

ករណីនេះ កម្លាំងនគរបាលក្រុងខេមរភូមិន្ទ បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យ ទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×