Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ មីង អោង ឡាំង តាមប្រព័ន្ធវីដេអូ ដើម្បីបន្តរកដំណោះស្រាយ លើវិបត្តិនៅមីយ៉ាន់ម៉ា

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ មីង អោង ឡាំង មេដឹកនាំជាន់ខ្ពស់របស់មីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ គ្នាតាមប្រព័ន្ធវីដេអូ ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។

សម្តេចធ្លាប់ប្រាប់នាយឧត្តមសេនីយ៍ មីង អោង ឡាំង ថា សម្តេចនឹងអញ្ជើញលោកចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពលើការអនុវត្តន៍គោលការណ៍ឯកច្ឆន្ទទាំង៥ របស់អាស៊ាន។ ប៉ុន្តែបើមិនមានទេ ត្រូវត្រៀមបញ្ជូនតំណាងមិនជាប់ពាក់ព័ន្ធនយោបាយចូលរួមកិច្ចប្រជុំនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា បញ្ហាមីយ៉ាន់ម៉ា មានភាពស្មុគស្មាញមែនទែន ដោយសារមីយ៉ាន់ម៉ា មានរដ្ឋាភិបាលពីរ រួមទាំងរដ្ឋាភិបាលស្រមោល។

គួររំលឹកផងដែរថា ក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាម៉ានេះ គឺដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្ដែង និងចង់ដឹងអ្វីដែលជាបញ្ហាសំខាន់ៗ តើប្រទេសមីយ៉ាម៉ាអាចធ្វើអ្វីខ្លះ? ដើម្បីអនុវត្តនូវចំណុចទាំង៥ ដែលបានឯកភាពគ្នាកន្លងមកនេះ។ លើសពីនេះទៅទៀតដំណើរទស្សនកិច្ចនោះក៏បាននាំនូវអំណោយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាផងដែរ។ ហើយសម្ដេចនឹងខិតខំធ្វើការងារជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ជាបន្តទៀត ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានៅមីយ៉ាម៉ា។ លទ្ធផលមួយទៀត​ គឺបានជំរុញឲ្យមានកិច្ចសន្ទនា ដែលស្ថិតនៅក្នុងចំណុចទាំង៥ ដែលបានឯកភាពគ្នាជាឯកច្ឆន្ទនោះ ។ សម្ដេចបានមានប្រសាសន៍ថា ស្ថានភាពនៅមីយ៉ាន់ម៉ាពិតជាមានភាពស្មុគស្មាញ និងមានការលំបាក ដូច្នេះមិនអាចដោះស្រាយក្នុងរយៈពេលខ្លីបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងធ្វើយ៉ាងណាឲ្យមានការចរចារកដំណោះស្រាយ និងត្រូវមានការបញ្ជូនអំណោយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជាចាំបាច់នោះ ។
សម្ដេចតេជោ បន្តថា ក្រោយពីទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាម៉ាហើយនោះ ស្រាប់តែមានការកាត់ទោសលោកជំទាវ អោង សានស៊ូជី រយៈពេល៤ ឆ្នាំ និងការប្រើប្រាស់យន្តហោះក្នុងប្រតិបត្តិការយោធា។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចនឹងជួបពិភាក្សាតាមវីដេអូជាមួយនឹង ឯកឧត្តម មីន អោងឡាង នៅថ្ងៃស្អែក ដើម្បីចង់ដឹងបន្ថែមទៀត អំពីការងារទាំងអស់នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ពេលនេះស្ថានភាពនៅមីយ៉ាន់ម៉ាមានលក្ខណៈស្មុគស្មាញមែនទែន ដោយសារមានរដ្ឋាភិបាលដល់ទៅពីរឯណោះ រួមទាំងរដ្ឋាភិបាលស្រមោលផងដែរ។ សម្ដេចបានលើកឡើងថា សម្ដេចបានអញ្ជើញឯកឧត្តម មីន អោងឡាង ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនៈភាពរីកចម្រើនក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងចំណុចទាំង៥ ដែលបានព្រមព្រៀងជាឯកច្ឆន្ទនោះ តែបើសិនជាមិនមានទេ ត្រូវបញ្ជូនតំណាងដែលមិនមែននយោបាយចូលរួមប្រជុំអាស៊ានផងដែរ។

សំណើរបស់សម្ដេចក្នុងការបង្កើតយន្តការ២ ដើម្បីរកច្រកចេញក្នុងការការងារនេះ ៖
យន្តការទី១)យន្តការ អាស៊ាន-ត្រយការ ដើម្បីជួយសម្របសម្រួល និងតាមដានវឌ្ឍនភាពនៃការអនុវត្តនៃកិច្ចព្រមព្រៀងដោយឯកច្ឆន្ទទាំង៥ ចំណុច ដែលមានកម្ពុជាប្រធានអាស៊ានបច្ចុប្បន្ន មានព្រុយណេជាអតីតប្រធានអាស៊ាន និងឥណ្ឌូណេស៊ីជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា បូករួមទាំងអគ្គលេខាធិការអាស៊ានផងដែរ។
យន្តការទី២) គឺយន្តការពាក់ព័ន្ធ ដើម្បីធ្វើការសម្របសម្រួលជំនួយមនុស្សធម៌ ឲ្យទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា ជាពិសេសមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន មានមជ្ឈមណ្ឌលអាហារ មានភាគីខាងមីយ៉ាន់ម៉ា មានភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌អន្តរជាតិផងដែរ។
សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនេះអាស៊ានពិតជាមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដូច្នេះអាស៊ានយើងមិនអាចក្លាយទៅជាចំណាប់ខ្មាំងនៃមីយ៉ាម៉ាបានទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×