Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​គ្រប់​បែក​គីមី​របស់​អា​មេ​រិច ​នៅ​ឃុំ​គគីរ​ចំនួន​ ៤០ ​គ្រាប់​ នាយ​ឧត្តមសេនីយ៍ បណ្ឌិត ជ័យ សុន ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​ចុះ​វាយ​តម្លៃផ្ទាល់​

spot_img

ស្វាយរៀង​ ៖ ​នាយ​ឧត្តមសេនីយ៍​បណ្ឌិត ជ័យ សុន អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី នុយក្លេអ៊ែ ជីវសាស្ត្រ​និង​វិទ្យុ​សកម្ម អមដំណើរ​ដោយ​ឧត្តមសេនីយ៍ឯក សៅ សុ​វណ្ណី អគ្គលេខាធិការ​រង​និង​ឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង ព្រមទាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន​ជំនាញ​អាវុធ​គីមី បាន​ធ្វើ​ដំណើរ​ចុះ​សិក្សា​វាយ​តំលៃ នឹង​ត្រួតពិនិត្យ​ផលប៉ះពាល់​ដោយ​គ្រាប់បែក​គីមី​នៅក្នុង​តំបន់​វត្ត​គគីរ​ចំនួន​៤០​គ្រាប់​ទំលាក់​ដោយ​យន្តហោះ​សហរដ្ឋ​អា​មេ​រិច​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ដែល​ស្ថិតនៅក្នុង​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាស​ហែ​ខេត្ត​ស្វាយរៀង​នៅ​រសៀល​ថៃ្ង​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។​

​បើតាម​មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​គីមី​បាន​ថ្លែង​អោយដឹងថា​ការរុករក​គ្រាប់បែក​គីមី​នៅ​ឃុំ​គគីរ​ស្រុក​រមាសហែក​នេះ​មាន​រយះពេល​ជាង​ឆ្នាំ​មក​ហើយ​ក្នុងនោះ​មន្ត្រី​ជំនាញ​បាន​ចុះ​រុករក​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​គគីរ​ស្រុក​រមាស​ហែក​រកឃើញ​គ្រាប់បែក​គីមី​របស់​អា​មេ​រិច​មាន​ចំនួន​៤០​គ្រាប់​គិត​ត្រឹម​ថ្ងៃ​ទី​២៩​ខែ​មេសារ​ឆ្នាំ​២០១៨​នេះ​។​មន្ត្រី​ដដែល​បាន​បន្តថា​ក្នុង​ប្រតិបត្តិ​ការរុករក​គ្រាប់បែក​គី​មីនេះ​មន្ត្រី​យើង​បាន​សហការ​ជាមួយ​មន្ត្រី​សុីម៉ាក់​ធ្វើ​កិច្ចការងារនេះ​ទាល់តែ​បោសសម្អាត​រួច​រាល់នៅក្នុ​ង​ឃុំ​គគីរ​នេះ​ដើម្បី​សុខមាលភាព​របស់​ពល​រដ្ឋ។​

​មន្ត្រី​អាជ្ញាធរ​គីមី​បានបញ្ជាក់​ថា ដោយសារ​ឥទ្ធិពល​សារធាតុ​គីមី បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ឃុំ​គី​គរ ត្រូវ​បញ្ជូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​មាន​បញ្ហា​សុខភាព ដោយសារ​ថប់ដង្ហើម ក្តៅក្រហាយ និងរ​មាស់​លើ​ស្បែក នៅពេលដែល​ប្រជាពលរដ្ឋ​កាយ​ប៉ះ​រណ្តៅ​គ្រាប់បែក​គីមី​ក្នុង​រយះពេល​កន្លងមក​នេះ​។​ដោយ​មាន​ការយកចិត្ត​ទុក​ពី​សំណាក់​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកស្រី​ឧបនាយក​រដ្ឋមន្ត្រី​ម៉ែន​សំអន​នោះ​រាជរដ្ឋាភិបាល​បាន​កសាង​មណ្ឌល​សុខភាព​នៅ​ក្នុង​ឃុំ​គគីរ​ទី​ដែល​រងគ្រោះ​គ្រាប់បែក​គីមី​ដើម្បី​ព្យាបាល​ជនរងគ្រោះ​ដោយ​ឥទ្ធិពល​គ្រាប់បែក​គីមី​និង​ព្យាបាល​ជ​ង្ងឺ​ទូទៅ​ផង​ដែរ​៕ ​វ៉ៃកូ​

 

spot_img
×