Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន​បាន​លើកទឹកចិត្ត​ដល់​និស្សិត​ទាំងអស់​បន្ត​ការខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ចូលរួម​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំងអស់ និង​បាន​លើកទឹកចិត្ត​ដល់​និស្សិត​ទាំងអស់​បន្ត​ការខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ជាពិសេស​អភិវឌ្ឍន៍​ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ផ្សេងៗ​ដើម្បី​ទទួលបាន​នូវ​ការងារ​ល្អៗ​នាពេលខាងមុខ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ សាកលវិទ្យាល័យ​ធនធានមនុស្ស នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ នេះ​ជា​លើក​ទី​១៥​ហើយ​ដែល សម្តេច​តេជោ បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​សាកលវិទ្យល័យ ធនធានមនុស្ស​។​

​ចំពោះ​ព្រឹត្តិការណ៍​អន្តរជាតិ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​និង​ចូលរួម​អបអរសាទរ ចំពោះ​ជំនួប​រវាង​ប្រទេស​កូរ៉េខាងត្បូង និង​ខាងជើង ដែល​បាន​ឈាន​ដល់​ដំណាក់កាល​ជួប​ពិភាក្សា​គ្នា​និង​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​រួម​គ្នា​ក្នង​ការបញ្ឈប់​សង្គ្រាម​នុយក្លេអ៊ែ​រ ដែល​កន្លងមក​តែងតែ​មាន​ការប្រឈមមុខ​ដាក់គ្នា​។ ការសម្របសម្រួល​គ្នា​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​ដល់​ប្រទេស​ជិតខាង​ផង​ដែរ កុំអោយ​មាន​ការ​ព្រួយ​បារ​ម្មណ៍ ជា​ពិសេស​ប្រទេស​កម្ពុជា​ក៏​មាន​ពលករ​ខ្មែរ​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​យ៉ាងច្រើន​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អបអរសាទរ​ចំពោះ​ខួប​លើក​ទី ១៩​ឆ្នាំ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន (៣០ មេសា ១៩៩៩ -៣០ មេសា ២០១៨)​។ ចាប់តាំងពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​មក កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ជាមួយ​សហគមន៍​អាស៊ាន​។ ទន្តឹម​នឹងនេះ គឺ​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចំនួន​២​លើក​រួចមកហើយ គឺ​នៅ​ឆ្នាំ ២០០២ និង​ឆ្នាំ​២០១២​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​សារជាថ្មី​ឡើងវិញ​ផងដែរ ថា​មាន​កត្តា​៤​យ៉ាង​ដែល​កម្ពុជា សម្រេចចិត្ត​ចូល​ជា​សមាជិក​អាស៊ាន ទាំងនោះ​រួមមាន​៖ ១)​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​ណា​មួយ​។ ២) ធ្វើការ​តាម​កុងសង់ស៊ីស តាមរយៈ​ស្មារតី​សហគមន៍ គឺ​សិទ្ធិ​ស្មើគ្នា មិន​ថា​ប្រទេស​តូច​ធំ​មាន​ឬ​ក្រ​ទេ ។ ៣) ឱកាស​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ក្នុង​ប្រទេស​អាស៊ាន​។ ៤) បើក​ទូលាយ​នូវ​ច្រក​ទ្វា​ចេញ​ការទូត​របស់​កម្ពុជា ជាម​យ​យ​អាស៊ាន និង​ដៃគូ​ដែល​ធ្វើ​យើង​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការទំនាក់ទំនង​អន្តរជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​អបអរសាទរ​ចំពោះ​ជ័យលាភី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ​។ ហើយ​ការសិក្សា​គឺ​នឹង​បន្ត​ធ្វើ​អស់​មួយជីវិត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×