Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃោរឃៅ​មែន​! មិន​យក​សាច់​ទៅ​លក់​ទេ តែ​បែរជា​កាត់​ជើង​ក្របី​អស់​២​រហូត​ងាប់ ម្ចាស់​ឃើញ​ហើយ​យំ​ស្រណោះ​ខ្លោចផ្សារ​!!

spot_img

​កសិករ​វ័យ​ចំណាស់​ម្នាក់ បាន​សម្រក់​ទឹកភ្នែក​ឥត​ល្ហែ បន្ទាប់ពី​គាត់​បាន​រកឃើញ​សត្វ​ក្របី​របស់គាត់ ត្រូវបាន​គេ​កាត់ផ្តាច់​ជើងទាំង​២​ផ្នែកខាង​ស្តាំ​របស់​វា បណ្តាល​ឲ្យ​ហូរឈាម​រហូត​ងាប់​តែម្តង នៅឯ​វាលស្រែ ។ ប៉ុន្តែ ករណីនេះ​គេ​ក៏​ពុំ​ដឹង​ច្បាស់​ពី​មូលហេតុ ដែល​ពួកចោរ​ទាំងនោះ​សម្លាប់​ក្របី​របស់គាត់​នោះទេ ព្រោះថា ពួកគេ​សូម្បីតែ​ពុំ​ចង់យក​សាច់​របស់​វា ដើម្បី​យកទៅលក់​នៅ​ទីផ្សារ​ផង​នោះ ។​

​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​ផ្ទុះ​កំហឹង​ភ្លាមៗ នៅពេល​បានឃើញ​បុរស​ចំណាស់​នោះ ស្រែក​ទ្រ​ហ៊ោ​យំ ដោយសារតែ​អាណិត និង​សោកស្តាយ​សត្វ​ក្របី​របស់គាត់​ដែល​បាន​បាត់បង់​យ៉ាង​អាណោច​អាធ​ម​បែបនេះ ។ ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Filipino Netizens បាន​ចែករំលែក​គំនិត​របស់​ពួកគេ​លើ​បញ្ហា​នេះ​ថា​៖

«​ពួក​មនុស្ស​ទាំងនោះ គឺជា​មនុស្ស​អគតិ ដែល​មិនគួរណា ធ្វើបាប​សត្វ​ក្នុង​លក្ខណៈ​ដ៏​ឃោរឃៅ​បែបនេះ​ទេ ។ លោកតា​ម្នាក់​គាត់​ជា​កសិករ​ក្រីក្រ​ម្នាក់​នៅក្នុង​ភូមិ ។ ហើយ​គាត់​មានតែ​ក្របី​នេះ ដើម្បី​ជួយ​ការងារ​ស្រែក​ចម្ការ​របស់គាត់ ក្នុង​១​ឆ្នាំៗ ។ ប៉ុន្តែ វា​បាត់​បង់គួរ​ឲ្យ​សោកស្តាយ ។ ពួក​មនុស្ស​ទាំងនោះ​ពិតជា​គ្មាន​បេះដូង ឬ ថ្លើម​ប្រមាត់​ឡើយ​!!» ៕ ចន្ទី​

spot_img
×