Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ ទាក់​ដៃចង្កូត​គ្នា​ដួល​បោក​ក្បាល​ស្លាប់ ​នៅ​ខណ្ឌ​ពោធិ៍សែន​ជ័យ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ទាក់​ដៃចង្កូត​គ្នា​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​នៅ​កន្លែងកើតហេតុ ដោយសារ​ជិះ​ម៉ូតូ​លឿន ចំណែក​ភាគី​ម្ខាង​ទៀត​លើក​ម៉ូតូ​គេចខ្លួនបាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៨ ចំណុច​អតីត​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត តាម​បណ្តោយ​ផ្លូវវេង​ស្រេង ស្ថិតក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច​កិច្ច​បានឱ្យដឹងថា​៖​ជនរងគ្រោះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០០៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1E 3644 ។​

​អ្នកឃើញ​ហេតុការណ៍​នេះ​បាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់​ឯង​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវវេង​ស្រេង ទិសដៅ​ពី​កើត​ទៅ​លិច ពេល​ដល់​ចំណុចកើតហេតុ​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ដួល​ទាំង​២​នាក់​តែ​ម្តង ។ មូលហេតុ​ដោយ​ជនរងគ្រោះ​មិន​បាន​ពាក់​មួយ​សុវត្ថិភាព ក៏​បាន​រងរបួស​ធ្ងន់ធ្ងរ​ហូរ​ឈាម​ស្រោច​ក្បាល និង​ដក​ចង្ការ​មាន់ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ទំនាក់ទំនង​ទៅ​រថយន្ត​សាមុយ​អោយ​ជួយ​សង្គ្រោះ តែ​ជា​អកុសល​គាត់​បាន​ដាច់ខ្យលើ​ស្លាប់ ចំណែក​ភាគី​ម្ខាង​ទៀត​របួសស្រាល​ក៏​លើក​ម៉ូតូ​គេចខ្លួន​បាត់ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ទំនាក់​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ អោយមក​ទទួលយក​ទៅ​ស្រុកកំណើត ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×