Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេវា​កប៉ាល់​ដឹក​ជញ្ជួន​អ្នកដំណើរ​តាម​ដង​ទន្លេ​ចេញចូល​ភ្នំពេញ-ក្រុង​តាខ្មៅ ពិតជា​លឿន តែ​អ្នក​ជិះ​ភាគច្រើន គឺ​ដើម្បី​ដើរលេង​កំសាន្ត​

spot_img

​​ភ្នំពេញ​៖ សេវា​កប៉ាល់​ដឹក​ជញ្ជួន​អ្នកដំណើរ​តាម​ដង​ទន្លេ​ចេញ _​ចូល​ភ្នំពេញ ក្រុង​តាខ្មៅ ពិតជា​មាន​ល្បឿន​​លឿន និង​អាច​ទទួលយក បាន ។ តែ​អ្វី​ដែល​គួរអោយ​កត់សំគាល់​នោះ​អ្នក​ដែល​ទទួល​សេវា​នេះ​ភាគច្រើន​ពួកគាត់​មក​ជិះ​ដើរលេង​កំសាន្ត ដើម្បី​លំ​ហែល​ចិត្ត​។​

ប្រជាពលរដ្ឋ​ដែល​បាន​នឹង​កំពុង​ទទួល​សេវា​នេះ​បាន​អោយដឹងថា ពួកគាត់​មក​ជិះ​កប៉ាល់​លឿន​នេះ​មាន​គ្នា​មួយ​ក្រុម​៥​ទៅ​៦​នាក់ ហើយ​ការ​ជិះ​កប៉ាល់​នេះ​ពួកគាត់​មានបំណង​ជិះ​ដើរលេង​កំសាន្ត​ប៉ុណ្ណោះ ពោល​គឺ​ពេល​ជិះ​មក​ដល់​តា​ខ្នៅ​ចូល​កាហ្វេ​ប្រមាណ​១​ម៉ោង​ក៏​ត្រឡប់​តាម​កប៉ាល់​លឿន​នេះ​ទៅ​រាជធានី​ភ្នំពេញ​វិញ ។​ចំណែក​ប្រជាពលរដ្ឋ​ខ្លះទៀត ពេល​ជិះ​ទៅ​ដល់​ក្រុង​តាខ្មៅ​ហើយ​គឺ​មិន​ចុះ​ទេ ពោល​គឺ​រងចាំ​ជិះ​ត្រឡប់​មក​ភ្នំពេញ​វិញ​តែ​ម្តង​។​

បើ​តាម​បុគ្គលិក​ដែល​បំរើ​កាេងារ​នៅ​លើ​កប៉ាល់​លឿន​នេះ​បាន​បញ្ជាក់​អោយដឹងថា ក្នុង​មួយ​ថ្ងៃៗ​កប៉ាល់​របស់​គាត់​រត់​បាន​៣​ជើង ដោយ​ក្នុង​មួយថ្ងៃៗ​មាន​អ្នក​មក​ទទួល​សេវា​នេះ​ប្រមាណ​ពី​២០​ទៅ​៣០​នាក់​ប៉ុណ្ណោះ ហើយ​បើ​តាម​គាត់​សួរ​និង​ស្ទង់​មតិ​គឺ​អ្នកជិះ​ភាគច្រើន​ជា​អ្នកដើរ​លែង​កំសាន្ត ហើយ​អ្នក​ជិះ​មាន​តែ​ចាប់​ពី​ពេល​ថ្ងៃ​ត្រង់​ដល់​ល្ងាច ។​

បើ​តាម​ការមើល​ឃើញជាក់ស្តែង​ពី​ក្រុម​អ្នក​ព័ត៌មាន​ដែល​ចុះ​ផ្ទាល់​ទៅ​ទទួល​យក​សេវា​នេះ បាន​ឃើញជាក់ស្តែង​ថា កប៉ាល់​ដឹក​ជញ្ជួន​អ្នកដំណើរ​តាម​ដង​ទន្លេ​ចេញ ចូល​ភ្នំពេញ ក្រុង​តាខ្មៅ មិនទាន់​មាន​អ្នកដំណើរ ច្រើន​នូវឡើយ​ទេ បើទោះបី​ខាង​ក្នុងកា​រណូត​មាន​ម៉ាស៊ីនត្រជាក់ តែ​មាន​ក្លិន​ប្រេង​មិនល្អ នាំ​អោយ​អ្នកដំណើរ​បង្ខំចិត្ត​ជិះ​ខាងក្រៅ​វិញ​។ តែ​អ្វី​ដែល​ល្អ​នោះ គឺ​ការ​ជិះ​កប៉ាល់​លឿន​នេះ​ទៅ​មក​ក្រុង​តាខ្មៅ​_​ភ្នំពេញ ឃើញថា លឿន ពោល​គឺ​ពី​ភ្នំពេញ​(​ផែ​មុខ​ផ្សារ​រាត្រី​)​ដល់​ក្រុង​តាខ្មៅ​រួម​និង​ការចូល​ចំណត​ចតុមុខ​មួយ​កន្លែង​ថែមទៀត យើង​ប្រើប្រាស់​តែ​៣០​នាទី​ប៉ុណ្ណោះ​។​

គួរបញ្ជាក់​ថា គម្រោង​ស្ថាបនា​ផែ​និង​ស្ថានីយ៍​ដឹក​អ្នកដំណើរ សម្រាប់​សេវា​ដឹកជញ្ជូន​តាម​ផ្លូវទឹក បើ​តាម​គម្រោង មាន​ចំនួន ៦​ទីតាំង លើ​ផែនការ​ចំនួន ១១​ទីតាំង ក្នុងនោះ​រួមមាន ៖ ១-​ទីតាំង​ក្រោម​ស្ពាន​ព្រែក​ព្នៅ ២-​ទីតាំង​សួនច្បារ​ប្រជាធិបតេយ្យ​ឫស្សីកែវ ៣-​ទីតាំង​កំពង់ផែ​ភ្នំពេញ ៤-​ទីតាំង​អតីត​កប៉ាល​ណាហ្កា ខាងជើង​ដ​អរិយ​ក្សត្រ ៥-​ទីតាំង​ភូមិ​ដើម​ច័ន្ទ​ច្បារអំពៅ​និង​ទី ៦-​ទីតាំង​ក្រុង​តាខ្មៅ​។ តែ​មក​ពេល​នេះ​ទើប​ដំណើរកាេបាន​៤​ទីតាំង​ទេ ស្មើ​នឹង​កប៉ាល់​ចំនួន​៣​គ្រឿង ដែល​បើ​តាម​គម្រោង នឹង​មាន​កប៉ាល់​ល្បឿន​លឿន​ប្រមាណ ២០​គ្រឿង ដើម្បី​ដាក់​អោយ​ដំណើរការ​តាម​ផ្លូវទឹក​នេះ​។​

គម្រោង​ស្ថាបនា​ផែ​និង​ស្ថានីយ៍​ដឹក​អ្នកដំណើរ សម្រាប់​សេវា​ដឹកជញ្ជូន​តាម​ផ្លូវទឹក បើ​តាម​គម្រោង មាន​ចំនួន ៦​ទីតាំង លើ​ផែនការ​ចំនួន ១១​ទីតាំង ក្នុងនោះ​រួមមាន​៖ ១-​ទីតាំង​ក្រោម​ស្ពាន​ព្រែក​ព្នៅ ២-​ទីតាំង​សួនច្បារ​ប្រជាធិបតេយ្យ​ឫស្សីកែវ ៣-​ទីតាំង​កំពង់ផែ​ភ្នំពេញ ៤-​ទីតាំង​អតីត​កប៉ាល​ណាហ្កា ខាងជើង​ដ​អរិយ​ក្សត្រ ៥-​ទីតាំង​ភូមិ​ដើម​ច័ន្ទ​ច្បារអំពៅ​និង​ទី ៦-​ទីតាំង​ក្រុង​តាខ្មៅ​។​

គម្រោង​នៃ​ការបង្កើត​អោយមាន​កប៉ាល់​ដឹក​ជញ្ជួន​អ្នកដំណើរ​តាម​ដង​ទន្លេ​ចេញ ចូល​ភ្នំពេញ ក្រុង​តាខ្មៅ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ហើយ បើ​តាម​គម្រោង​នេះ​នឹង​មាន​កប៉ាល់​ល្បឿន​លឿន​ប្រមាណ ២០​គ្រឿង ដើម្បី​ដាក់​អោយ​ដំណើរការ​តាម​ផ្លូវទឹក​នេះ​។​
​គម្រោង​នេះ​នឹង​ដឹក​អ្នកដំណើរ​តាម​ចំណត​ដែល​នឹង​មាន​នៅ​តាម​ទន្លេសាប​… នៅ​ទន្លេចតុមុខ​… នៅ​ទន្លេបាសាក់ ចាប់​ពី​ស្ពាន​ព្រែក​ព្នៅ​ខណ្ឌ ព្រែក​ព្នៅ រហូតមកដល់​រាជធានី​ភ្នំពេញ និង​បន្ត​ដល់​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ហើយ​បើ​តាម​គម្រោង នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៨​យប់ ដែល​មាន​ចម្ងាយ​ធ្វើដំណើរ​ជាង​២៤ គីឡូម៉ែត្រ​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​នេះដែរ រដ្ឋបាល​រាជធានី នឹង​សាងសង់​ផែ និង​ចំណត​អ្នកដំណើរ​ចំនួន​១១​កន្លែង រវាង​ពី​ព្រែក​ព្នៅ​និង​ក្រុង​តាខ្មៅ និង​ប្រើ​កប៉ាល់​ល្បឿន​លឿន​ចំនួន ២០​គ្រឿង ដែល​កប៉ាល់​១​គ្រឿង​អាច​ផ្ទុក​អ្នកដំណើរ ចំណុះ​បាន ៩០​នាក់​។ កប៉ាល់​នោះ អាច​បើកបរ​ក្នុង​ល្បឿន ពី​៣០​ទៅ​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ការធ្វើដំណើរ​ពី​ចំណត​១ ទៅ​ចំណត​១ នឹង​ប្រើ​រយៈពេល​ពី ១២​នាទី ទៅ​១៥​នាទី​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×