Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អូស្ត្រាលី ៖ មនុស្ស ៦០០​នាក់ ត្រូវ​ជម្លៀសចេញ​បន្ទាន់ ព្រោះ​តែ​ផ្លែ​… ធុរេ​ន​

spot_img

​មនុស្ស​រាប់រយ​នាក់​នៅ​បណ្ណាល័យ​មួយ​នា​ទីក្រុង ត្រូវបាន​ជម្លៀសចេញ​ជាបន្ទាន់ បន្ទាប់ពី​មាន​ព័ត៌មាន​រាយការណ៍​ថា ឧស្ម័ន​ហ្គាស មានការ​បែកធ្លាយ តែ​ការពិត​ទៅ​វិញ​នោះ​វា​គឺជា​ក្លិន​ធុរេន​សោះ ។​

​កងកម្លាំង​ពន្លត់​អគ្គិភ័យ​នៃ​ទីក្រុង Melbourne អូស្ត្រាលី ត្រូវបាន​បញ្ជូន​ជា​បន្ទាន់​ទៅកាន់​វិទ្យាស្ថាន​ភូមិន្ទ​បច្ចេកវិទ្យា Melbourne (RMIT) នៅ​អំឡុង​ម៉ោង ១៥ ថ្ងៃទី ២៨ ខែ​មេសា (​ម៉ោង​នៅ​តំបន់​) ក្រោយពេល​ទទួលបាន​ព័ត៌មាន​ប្រាប់ថា គេ​សង្ស័យថា បំពង់​ហ្គាស​មានការ​បែកធ្លាយ ។​

​បុគ្គលិក និង​និស្សិត​ប្រមាណ ៦០០​នាក់ ត្រូវបាន​ប៉ូលិស​ធ្វើ​ការជម្លៀសចេញ​ភ្លាមៗ ខណៈ​ដែល​ប៉ូលិស​ពន្លត់​អគ្គិភ័យ​បាន​ពាក់​ម៉ាស់​មុខ សម្លៀក​បំពាក់​ការពារ​សម្រុកចូល​ទៅ​កាន់​បណ្ណាល័យ​នោះ ដើម្បី​ស៊ើបអង្កេត​រក​ក្លិន​ចម្លែក​នេះ ។​

​ក្រោយពេល​រុករក​ក្នុង​បណ្ណ​ល័យ​ទាំងមូល ទើប​ប៉ូលិស​ពន្លត់​អគ្គិភ័យ​ពិនិត្យឃើញថា ពុំមែន​ឧស្ម័ន​ហ្គាស​ពុល​ដូច​មនុស្ស​ភាគច្រើន​ស្រមើស្រមៃ​នោះទេ ព្រោះ​តែ​ផ្លែ​ធុរេន​មួយ​បាន​ស្អុយរ​លួយ ត្រូវបាន​គេ​ទុក​ចោល​ក្នុង​ទូ​រ ។​

​ក្លិន​ធុរេន​នោះ​បាន​រាលដាល​ឆ្លង​ដល់​ម៉ាស៊ីនត្រជាក់​ធ្វើឲ្យ​អគារ​ទាំងមូល​មាន​ក្លិន​នេះ ជាដើម​ហេតុ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ភ័យ​តក់ស្លុត ។​

​រហូតដល់​ម៉ោង​១៨ ក្លិន​ធុរេន​ត្រូវបាន​ប៉ូលិស​បំបាត់ចោល ហើយ​បណ្ណាល័យ​ក៏​បាន​បើកទ្វារ​ឡើងវិញ ៕ សូ​យ​ន​

spot_img
×