Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរៀន​មួយ ក្នុង​រឿង​ធ្វើបាប​សត្វ​ (មានវីដេអូ)

spot_img

​​តាម​គេហទំព័រ SCMP ចុះ​ផ្សាយ​ថ្ងៃ​ទី ២៧ ខែ​មេសា អម​ដោយ​ខ្សែ​វីដេអូ ផ្តិត​យក​រូបភាព​ពេល​ភ្ញៀវទេសចរ​ចិន​ម្នាក់ ភ័យ​តក់ស្លុត​រត់ចោល​ស្បែកជើង បន្ទាប់ពី​បាន​ប្រព្រឹត្ត​ទង្វើ​ញុះញង់​ទៅលើ​ហ្វូង​ស្វា ។​

​យុវជន​ដែល​រត់​ចោល​ស្បែកជើង​ព្រោះតែ​ញុះញង់​ហ្វូង​ស្វា ។​

​ហេតុការណ៍​កើតឡើង​នៅ​អារាម ស៊ី​តៀន នៅ​ដុង​ហាវ ក្រុង​ញ៉ាន់​ចូ​វ ខេត្ត​ហ្វូ​ចៀន (​ចិន​) ។ អ្នកទស្សនា​អស់សំណើច​ផង ក៏​អាណិតអាសូរ​ចំពោះ​យុវជន​ដែល​ជ្រុល​ធ្វើបាប​សត្វ​ស្វា រួច​ទទួលបាន​នូវ​លទ្ធផល​ឈឺចាប់ ។​

​ខ្សែ​វីដេអូ​បង្ហាញឲ្យឃើញ​ទិដ្ឋភាព​របស់​ភ្ញៀវទេសចរ​ប្រុស​ម្នាក់ ចូល​កៀក​នឹង​សត្វ​ស្វា​ដែល​កំពុង​អង្គុយ​លើ​បង្កាន់ដៃ ក្បែរ​ស្រះ​មួយ ។ គាត់​បាន​ច្រាន​ស្វា​មួយ​នេះ ធ្វើឲ្យ​វាបាត់​លំនឹង​ធ្លាក់​ចុះ​ទឹក ។ ប៉ុន្តែ​ប្រតិកម្ម​របស់​ស្វា​នេះ​ពិតជា​រហ័ស​ដូច​ផ្លេកបន្ទោរ ដោយ​វា​បាន​ស្ទុះ​ឡើង​ភ្លាម រួច​បើក​ការវាយប្រហារ​ចំពោះ​អ្នក​ដែល​បាន​ធ្វើបាប​វា ។​

​ក្រោយពេល​ត្រូវ​ស្វា​ប្រដេញ​តាម យុវជន​នេះ​ពិតជា​ភ័យ​តក់ស្លុត​រត់​ចូល​ក្នុង​ផ្ទះ​មួយ​នៅ​ជិត​នោះ ។ ប៉ុន្តែ​ស្វា​នេះ​ពុំ​បាន​បញ្ឈប់​ការវាយប្រហារ​ឡើយ ដោយ​វា​ប្រឹង​ប្រជ្រៀតចូល​ទៅ​ខាង​ក្នុង ។ ស្វា​មួយ​ក្បាល​ទៀត ពេល​គ្នីគ្នា​វា​ត្រូវ​គេ​ធ្វើបាប ក៏​រត់​សំដៅ​ស្វែងរក​វិធី​សងសឹក​និង​ជួយ​ការពារ​គ្នា​វា ។ ហេតុការណ៍​ត្រូវបាន​បញ្ចប់​ពេល​ដែល​មាន​ភ្ញៀវទេសចរ​ក្បែរ​នោះ​នាំគ្នា​អន្តរាគមន៍​បណ្តេញ​ហ្វូង​ស្វា​ឲ្យចេញ​ទៅ ។ រី​ឯ​យុវជនរ​ពិស​ដៃ ត្រូវបាន​ស្វា​ខ្វាច​មុខ​ឡើង​ខ្ទេចខ្ទី​។

​រឿងរ៉ាវ​នេះ​ក៏​ត្រូវបាន​យុវជន​នោះ​យក​ទុក​ធ្វើ​ជា​មេរៀន ប៉ុន្តែ​នៅ​សុខៗ មិនដឹង​គិត​ថា​យ៉ាងដូចម្តេច គេ​បែរ​ជា​ថតរូប​មុខ​ដែល​រងរបួស បង្ហោះ​ឡើង​បណ្តាញ​សង្គម ប្រហែល​ប៉ង​ឲ្យគេ​អាណិត ពី​រឿង​ស្វា​វាយប្រហារ​។ ស្មាន​ពុំ​ដល់​ថា ពុំ​ត្រឹមតែ​មិន​ទទួលបាន​ការអាណិតអាសូ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រង​ការ​ជេរប្រទេច​រិះគន់​ចំពោះ​ការ​ធ្វើ​បាប​សត្វ​ខ្លួនឯង​ទៅវិញ ៕ ចន្ទ្រា

spot_img
×