Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់​ឯកសណ្ឋាន​កីឡាតេ​ក្វាន់​ដូ ៨០០​សម្រាប់ សម្រាប់​ប្រើប្រាស់​ក្នុង​ការសម្តែង​កីឡាតេ​ក្វាន់​ដូ​

spot_img

​​ភ្នំពេញ​៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង បានប្រគល់​ឯកសណ្ឋាន​កីឡាតេ​ក្វាន់​ដូ ៨០០​សម្រាប់ ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា សម្រាប់​ប្រើប្រាស់​ក្នុង​ការសម្តែង​កីឡាតេ​ក្វាន់​ដូ​នៃ​កម្មវិធី​ប្រកួត​កីឡា​ទូទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ដែល​កម្មវិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​របស់ លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា (​ប្រធាន​ខេមរៈ​សហព័ន្ធ​កីឡាតេ​ក្វាន់​ដូ​) លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត ជ្រឹង សុធា អនុប្រធាន​ខេមរៈ​សហព័ន្ធ​កីឡាតេ​ក្វាន់​ដូ និង​ទទួលបាន​ការចូលរួម​អំពី​លោក ឆ្វេ យ៉ុង​សក់ គ្រូបង្វឹក​កីឡាតេ​ក្វាន់​ដូ​ជម្រើសជាតិ​កម្ពុជា ព្រមទាំង​កីឡាការិនី ស៊ន​សៀវ​ម៉ី (​ជើងឯក​មេដាយមាស​អ៊ី​ន​ឆុន​អាស៊ាន​ហ្គេម​ឆ្នាំ​២០១៤) និង​លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ដែរ លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែថា ការប្រគល់​ឯកសណ្ឋាន​កីឡាតេ​ក្វាន់​ដូ ៨០០​សម្រាប់ មាន​តម្លៃ​ប្រហែល​ជា​២​ម៉ឺន​ដុល្លារ ជូន​ខេមរៈ​សហព័ន្ធ​កីឡាតេ​ក្វាន់​ដូ នៅក្នុង​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បានផ្តល់​ចំណាប់​អារម្មណ៍​ថា ការប្រកួត​កីឡាតេ​ក្វាន់​ដូ ត្រូវបាន​ដាក់បញ្ចូល​ទៅ​ក្នុង​កម្មវិធី ប្រកួត​កីឡា​ដ៏​ធំ ទូទាំង​ប្រទេស​កម្ពុជា ព្រមទាំង​សង្ឃឹម និង​ជឿជាក់​ថា​នឹង​មាន​ទស្សនិកជន ជាច្រើន នឹង​ចូលរួម​ទស្សនា​កម្មវិធី​នេះ​។ ឯកសណ្ឋាន​កីឡាតេ​ក្វាន់​ដូ ដែល​ត្រូវបាន​ប្រគល់ជូន​នេះ បាន​ទទួល​ការឧបត្ថម្ភ​ពី World Taekwondo Peace Corps ហើយ​ឯកសណ្ឋាន​ទាំងនេះ​នឹង​ត្រូវ​ប្រើប្រាស់ នៅក្នុង​ការសម្តែង កីឡាតេ​ក្វាន់​ដូ​ក្នុង​ពិធី​ប្រកាស​បើក​កម្មវិធី​ប្រកួត​កីឡា​ទូទាំង​ប្រទេស​កម្ពុជា​លើក​ទី​២ ដែល​នឹង ប្រារព្ធ​ធ្វើឡើង នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​តំបន់​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​រៀបចំ​កម្មវិធី ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។ លោក​ឯកអគ្គរដ្ឋទូត សង្ឃឹមថា ការប្រគល់​ឯកសណ្ឋាន​កីឡាតេ​ក្វាន់​ដូ និង​ការសម្តែង​កីឡាតេ​ក្វាន់​ដូ នៅក្នុង​ឱកាស​កម្មវិធី​ប្រកួត​កីឡា​ទូទាំងប្រទេស​លើក​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​វិស័យ​កីឡាតេ​ក្វាន់​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យបាន​កាន់តែ​ទូលំទូលាយ ដែល​វា​នឹង​ក្លាយទៅជា​ការជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​កីឡា​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​កូរ៉េ​ទាំងពីរ ដែល​បាន​ជោគជ័យ​ក្នុង​ជំនួប​ពិភាក្សា​កំពូល និង​ការបញ្ចប់​សង្គ្រាម​ជា​ផ្លូវការ និង​សន្តិភាព សន្តិសុខ នឹង​បង្ក​លក្ខណៈ​សម្រាប់​ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ។ លោក​បាន​បន្តថា តាម​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា សង្ឃឹមថា​នឹង​ពង្រីក​និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិកា​ររ​វា​ង​ប្រទេស​កម្ពុជា​និង​កូរ៉េ បន្ថែមទៀត​លើ​វិស័យ​អប់រំ​យុវជន​និង​កីឡា ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​សហព័ន្ធ​កីឡាតេ​ក្វាន់​ដូ ដែល​បាន​ជួយ​ដល់​កម្ពុជា ក្នុង​ការហ្វឹកហ្វឺន​ហាត់​កីឡាតេ​ក្វាន់​ដូ ។ កីឡាតេ​ក្វាន់​ដូ បាន​ក្លាយ​ជា​ស្ពាន​មួយ ពង្រឹង​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ ជា​ពិសេស​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ ។ លោក​រដ្ឋមន្ត្រី ក៏​បាន​គាំទ្រ​ចំពោះ​គោលនយោបាយ​ខាងត្បូង​ថ្មី​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដើម្បី​ពង្រឹង​ទំនាក់ទំនង លើ​វិស័យ​អប់រំ និង​វិស័យ​កីឡា​ផងដែរ ហើយ​យើង​នឹង​ខិចខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឲ្យ​កីឡាតេ​ក្វាន់​ដូនេះ​មាន​ការរីកចម្រើ​ន​បន្ថែ​ម​ទៀត និង​ទទួលបាន​នូវ​ប្រជាប្រិយភាព ជាពិសេស​សម្រាប់​យុវជន​តែម្តង​ដើម្បី​ឲ្យ​យុវជន​មាន​សុខភាព​ល្អ មាន​ស្មារតី​មាំមួន ដែល​អាច​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេស​យើង​បាន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×