Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ធ្លាក់​ជាច្រើន​ម៉ោង​ស្រុក​រវៀង ធ្វើអោយ​កំណាត់​ផ្លូវជាតិ​លេខ​៦២ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ទទួលរង​ការលិចលង់​យ៉ាងខ្លាំង​

spot_img

​ខេត្ត​ព្រះវិហារ​៖ ក្រោយ​ពី​ភ្លៀង​ធ្លាក់​ជាច្រើន​ម៉ោង​បាន​ធ្វើអោយ​កំណាត់​ផ្លូវជាតិ​លេខ​៦២ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ​បាន​ទទួល​រង​ការលិចលង់​យ៉ាងខ្លាំង ហើយ​ក្នុង​ខណៈ​នោះ​អាជ្ញាធរ​និង​មន្ទីរ​ជំនាញ​ក៏​បាន​ចុះ​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាម​ដែរ​។ ប៉ុន្តែ​ចំពោះ​ការខូចខាត​មាន​ទំហំ​ប៉ុណ្ណា​មន្ត្រី​ជំនាញ​មិន​ទាន់​បញ្ជាក់​អោយដឹង​យ៉ាងណា​នៅឡើយ​ទេ​។​

មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ​បាន​អោយដឹងថា​កំណាត់​ផ្លូវជាតិ​លេខ​៦២​គីឡូម៉ែត្រ ៩០+០០០ ស្ថិតនៅ​ភូមិ​ស្វាយ​ប៉ាត ឃុំ​រំដោះ ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​រង​ការលិចលង់​ដោយ​ទឹកភ្លៀង ។ ចំណែក​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ក៏​បាន​ទទួល រង​ការលិចលង់​ផងដែរ ដែល​ករណី​នេះ​បណ្តាលមកពី​ទឹកភ្លៀង​បាន​ធ្លាក់​ជាច្រើន​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។ ក្រោយពេល​មាន​បញ្ហា​នេះ​​ក្រុម​ការងារ​ក៏​បាន​ចុះ​ដល់​ចំនុចកើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ភ្លាម​ដែរ​។​

លោក​អ៊ុន ចាន់​ដា​អភិបាល​ខេត្ត​ព្រះវិហារ ក្នុង​ស្ថានភាព​នេះ បាន​មានប្រសាសន៍​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយត្ន័​ខ្ពស់​ចំពោះ​បញ្ហា​ទឹក​ជំនន់​ទឹកភ្លៀង ខណៈ​ដែល​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​មេសា​ឆ្នាំ​២០១៨​នេះ​បាន​ព្យាករណ៍ ថា ទឹកភ្លៀង​កំពុង​វាយលុក​តំបន់​មួយចំនួន​ក្នុង ខេត្ត​ព្រះវិហារ​។ លើ​ករណី​នេះ​បងប្អូន​ទាំងអស់គ្នា​ត្រូវ​មាន​ប្រុងប្រយត្ន័ ។ ដោយឡែក​អជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ត្រូវ​បន្ត​ឃ្លាំមើល​និង​ត្រៀមលក្ខណៈ​ជា​និច្ច​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​អោយបាន​ទាន់​ពេលវេលា​។​

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​បាន​អោយដឹង​ថា មក​ដល់​ល្ងាច​ថ្ងៃ​ដ​ដែរ​នេះ ទឹក​បាន​ស្រក​វិញ​ជា​បណ្ដើរៗ​ហើយ តែ​​ចំពោះ​ការខូចខាត​ដោយ​គ្រោះធម្មជាតិ​នេះ​​មិនទាន់​ដឹង​ថា មាន​ទំហំ​ប៉ុណ្ណា​នូវឡើយ​ទេ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×