Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកជិះខាងក្រោយ​ស្រែក​ស្ទើរ​គាំងបេះដូង ខណៈ​កុងតឺន័រ​ខាងមុខ​ក្រឡាប់​ធ្លាក់​ផ្លូវ ព្រោះតែ​បើក​បត់​ផ្លូវកោង​​​​មិនបង្អង់​ល្បឿន (​មាន​វីដេអូ​) 

spot_img

​នេះ​ជា​ខណៈពេល​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខ្លួនឯង​ដ៏​សែន​រន្ធត់​មួយ ដែល​រថយន្ត​កុងតឺន័រ​១​គ្រឿង បើក​មិន​ប្រុងប្រយ័ត្ន​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ចំណុច​ផ្លូវ​កោង​ក្រោម​ស្ពាន​អាកាស​តំបន់ភ្នំ​មួយកន្លែង នៅក្នុង​កោះ​តៃវ៉ាន់ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ខ្សែ​វីដេអូ​ថត​បាន​ពី​រថយន្ត​បើក​ខាងក្រោយ ដែល​ស្ត្រី​ម្នាក់​ត្រូវ​បានលឺ​ស្រែក​ឡើង​ស្ទើរ​គាំងបេះដូង បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត​កុងតឺន័រ​នោះ ក្រឡាប់​ធ្លាក់​ផ្លូវ​ចូលក្នុង​ព្រៃ​ជើងភ្នំ​កម្ពស់ ២០ ម៉ែត្រ ស្ថិតនៅក្នុង​ទីក្រុង Keelung (​តៃវ៉ាន់​) ។​

​អ្នកបើកបរ​អាយុ ៦២ ឆ្នាំ ឈ្មោះថា Zhuang ត្រូវបាន​ដឹងថា បាន​រងរបួស​ឆាក់​ឆ្អឹង​ច្រើន​កន្លែង និង​ត្រូវ​បានប្រកាស​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។​

​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​ក្រុង Keelung បាន​បញ្ជូន​ក្រុម​សង្គ្រោះ​ទៅកាន់​កន្លែងកើតហេតុ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​នេះ​កើតឡើង ។​

​យោងតាម​ប៉ូលីស នោះ​ការស៊ើបអង្កេត​ជំហាន​ដំបូង​បាន​បញ្ជាក់ថា រថយន្ត​កុងតឺន័រ​នេះ​បើក​ក្នុង​ល្បឿន​លឿន ក្នុងអំឡុងពេល​បត់​ឆ្វេង ដែល​បណ្តាល​ឲ្យ​ផុត​លំនឹង​ក្រឡាប់​ធ្លាក់​ផ្លូវ​បែបនេះ​តែម្តង ៕ ចន្ទី​

  

spot_img
×