Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​.​ស​.​ស ចុះ​អនុស្សរណៈ​ជាមួយ ស​.​ស​.​យ​.​ក ដើម្បី​ពង្រឹង​សុវត្ថិភាព​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករ​

spot_img

​​ភ្នំពេញ​៖ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ក្នុង​ការលើកកម្ពស់​សុ​វត្ថិ​ភាព​ចរាចរណ៍​ក្នុង​ពេល​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករ​និយោជិត នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

ពិធី​នេះ​ត្រូវបាន​រៀបចំឡើង ក្រោម​អធិបតីភាព លោក អ៊ុក សម​វិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក ប​.​ស​.​ស និង លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំង​ពីរ​។​

លោក អ៊ុក សម​វិទ្យា បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ប្រធាន ស​.​ស​.​យ​.​ក និង​បាន​ជម្រាបជូន​អំពី​គោលបំណង​នៃ​អនុស្សរណៈ​នេះ​ថា គឺ​មាន​គោលដៅ​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុង​ការចូលរួម​បណ្តុះបណ្តាល និង​អនុវត្ត​ផែនការ​សុវត្ថិភាព​ចរាច​រណ៍ សំដៅ​ទប់ស្កាត់ និង​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មករ កម្មការិនី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​នៅ​កម្រិត​អប្បបរមា ព្រមទាំង​ប្តេជ្ញា​រួម​គ្នា​អនុវត្ត​ឱ្យ​ទទួលបាន​ជោគជ័យ​។​

ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​នេះ និង​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោយ​ពី​ចុះ​អនុស្សរណៈ​យោគយល់​នេះ​រួច សមាជិក ប​.​ស​.​ស និង​អ្នកបើកបរ​ដឹក​កម្មក​រ ទទួលបាន​ការអប់រំ​អំពី​សុវត្ថិភាព​ចរាច​រណ៍ កាត់បន្ថយ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​។ ប​.​ស​.​ស បាន​ធ្វើ​ការយកចិត្តទុកដាក់​បំផុត​ចំពោះ​ការងារ​ចរាចរណ៍ ដូចជា​៖
– ចុះ​ស្រង់​ស្ថិតិ​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ ហើយ​បញ្ជូល​ជា​សមាជិក ស​.​ស​.​យ​.​ក​
– ចុះ​ផ្សព្វផ្សាយ​អប់រំ ច្បាប់​ស្តីពី​ចរាច​រណ៍​ផ្លូវគោក​ដល់​កម្មករ​និយោជិត និង​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ​នៅ​តាម​រោងចក្រ​ប្រមូលផ្តុំ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​
– ចុះ​បណ្តុះបណ្តាល​ប្រឡង​ផ្តល់​បណ្ណ​បើកបរ ឲ្យ​បណ្ណ​បើកបរ​ស្រប​តាម​ប្រភេទ​យាន​ដល់​អ្នកបើកបរ​យាន​យន្ត​ដឹក​កម្មករ​
– ចុះ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដល់​អ្នកបើកបរ​យាន​យន្ត​ដឹក​កម្មករ ប្រតិភូ​បុគ្គលិក និង​សហជីព​មូលដ្ឋាន​
– ចុះ​បណ្តុះបណ្តាល​ភ្នាក់ងារ​សង្គ្រោះ​បឋម​ដល់​អ្នកបើកបរ​យាន្ត​ដឹក​កម្មករ ប្រតិភូ​បុគ្គលិក សហជីព​មូលដ្ឋាន និង​គ្រូពេទ្យ​ប្រចាំ​រោងចក្រ​
– ចុះ​បំពាក់​បដា​ពាក្យស្លោក​នៅ​តាម​រោងចក្រ​
– ចុះ​សម្របសម្រួល​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ជាដើម​។​


​ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ា​នី បានឱ្យដឹងថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បើក​ទំព័រ​ថ្មី​នៃ​ភាពជោគជ័យ​មួយទៀត​ហើយ នៃ​កិច្ច​សហការ​រួមចំណែក​ដល់​ការបណ្តុះបណ្តាល​អប់រំ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​បងប្អូន​កម្មករ​និយោជិត និង​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ ឱ្យបាន​យល់ដឹង​កាន់តែ​ច្បាស់​បន្ថែមទៀត ពី​សុវត្ថិភាព​ដឹកជញ្ជូន​កម្មករនិយោជិត ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត សុជីវធម៌​ក្នុង​ការបើកបរ និង​សកម្មភាព​សំខាន់ៗ​ចាំបាច់​ផ្សេង​ទៀត​តាម​តម្រូវការ​ជាក់ស្តែង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×