Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំពាក់សម្ភារៈការិយាល័យ កុំព្យូទ័រ ជូនវិទ្យាល័យក្តីទទឹម ក្នុងបវេសនាកាលថ្មី បន្ទាប់ពីភ្លើងឆេះអស់

spot_img

តាកែវ៖ ដោយមើលឃើញពីការលំបាក ក្នុងការចងក្រងនៅឯកសារ ដែលត្រូវភ្លើងឆេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានផ្តល់ជាសម្ភារៈការិយាល័យ និងកំព្យូទ័រ ជូនដល់សាលាវិទ្យាល័យក្តីទទឹម ដើម្បីរៀបចំនៅសំណុំឯកសារឡើងវិញ នៅក្នុងឱកាសបើកបវេសនកាលថ្មី នាថ្ងៃទី១វិច្ឆិកានេះ ។

ករណីអគារសាលាវិទ្យាល័យ១ខ្នង មាន៥បន្ទប់ ត្រូវអគ្គីភ័យឆាបឆេះអស់ស្ទើរទាំងស្រុង គឺកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២៣និង៣០នាទី នៅវិទ្យាល័យ សុខអានក្ដីទទឹម ស្ថិតក្នុងភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ អធិការស្រុកសំរោង លោក មឿង សារុន បានប្រាប់ថា អគ្គីភ័យនេះបានបណ្ដាលឲ្យខូចខាតទីចាត់ការវិទ្យាល័យចំនួន២បន្ទប់ បណ្ណាល័យ១បន្ទប់ ឆេះកុំព្យូទ័រអស់៣គ្រឿង ម៉ាស៊ីនព្រីនធើចំនួន៤គ្រឿង និងសម្ភារៈ ឯកសាររដ្ឋបាល មួយចំនួនធំផងដែរឆេះ។ ដោយឡែក ក្រោយពេលកើតមានករណីនេះភ្លាម លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញ ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការការដ្ឋាននគរបាលខេត្ត ចេញរថយន្តធ្វើការអន្តរាគមន៍ពន្លត់អគ្គីភ័យចំនួន២គ្រឿង ដើម្បីជួយពន្លត់ រហូតភ្លើងរលត់បានទាំងស្រុង នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ ក្នុងករណីខាងលើនេះដែរ សមត្ថិកច្ចជំនាញ បានសន្និដ្ឋានថា ភ្លើងឆេះនេះ គឺបណ្តាលមកពីការផ្ទុះស្សេខ្សែភ្លើង ។

ពាក់ព័ន្ធនឹងករណីនេះ លោក ស៊ីវ សុខន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ តុលា ២០១៧ នេះ បាននាំយកនៅអំណោយ ជាសម្ភារៈការិយាល័យ និងកុំព្យូទ័រ ជូនដល់សាលាវិទ្យាល័យសុខអានក្តីទទឹម ដើម្បីបំរើលើការងារ នៅក្នុងការបើកបវេសនកាលថ្មី នៅថ្ងៃស្អែកនេះ បន្ទាប់ពីសាលាក្តីទទឹមត្រូវបានឆេះ៕ដោយ៖តាកែវ

spot_img
×