Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មើល​បង​ឆ្កែ​ បើករថយន្ត​បំបុក​ចូល​ហាង​ទូរស័ព្ទ​ (មានវីដេអូ)

spot_img

​ហាង​លក់​ទូរស័ព្ទ​មួយ​នៅ​ប្រទេស​ចិន បាន​ខ្ទេចខ្ទី​មួយប៉ប្រិចភ្នែក បន្ទាប់​ការបើក​បំបុក​របស់​រថយន្ត​មួយ បើកបរ​ដោយ​បង​សុនក ។​

​បង​សុនក បញ្ជា​រថយន្ត​បើក​បុក​ហាង​លក់​ទូរស័ព្ទ​ឡើង​ខ្ទេច ហេតុការណ៍​នេះ កើតឡើង​នៅ​ទីក្រុង Taizhou City, Jiangsu ប្រទេស​ចិន ខណៈ​រថយន្ត​អគ្គិសនី​មួយ​គ្រឿង​បើក​សម្រុក​បុក​ចំ​ទ្វារ​ហាង​លក់​ទូរស័ព្ទ ។ សំណាងល្អ​ដោយ​ពុំមាន​អ្នករងរបួស ឬ​ស្លាប់​ក្នុង​ហេតុការណ៍​នេះឡើយ ។​

​ខ្សែ​វីដេអូ​បាន​ចែករំលែក​លើ​បណ្តាញ​សង្គម​បង្ហាញឲ្យឃើញថា បុគ្គលិក​ពីរ​នាក់​មាន​សភាព​ភ័យ​តក់ស្លុត​ព្រោះ​ពុំ​ដឹង​ថា មានរឿង​អ្វី​កើតឡើង ខណៈពេល​កើតហេតុ គេ​ឃើញ​បង​ឆ្កែ​មួយ​អើត​ក្បាល​ឡើង​ពិនិត្យមើល​ស្ថានភាព​ជុំវិញ ។​

​ក្រោយ​ការស៊ើបអង្កេត​ទើប​ដឹងថា ម្ចាស់​រថយន្ត និង​ឆ្កែ​មួយ​ក្បាល​នេះ គឺជា​អ្នក​បើក​ហាង​លក់​ផ្លែឈើ​នៅ​ទល់មុខ​នោះ ។ ពេល​ចត​រថយន្ត​ដឹក​ទំនិញ​របស់​ខ្លួន​នៅ​មុខ​ហាង លោក​បាន​ភ្លេច​ចាក់សោរ​កុងតាក់ ហើយ​នេះ​ជា​ឱកាស​សម្រាប់​ឆ្កែ​ចិញ្ចឹម​របស់ខ្លួន ដែលរ​ពិស វា​លោត​ចូល​អង្គុយ​ធ្វើ​ត្រាប់​តាម​លោក​នាំឲ្យ​មាន​មហន្តរាយ​កើតឡើង ៕ ចន្ទ្រា​

spot_img
×