Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរៀន​មួយ ក្រូចថ្លុង​រាង​បួន​ជ្រុង ទម្ងន់​ធ្លាក់ តែ​តម្លៃ​ឡើង​

spot_img

យុវជន​ម្នាក់​នៅ​ខេត្ត បេន​ត្រែ បាន​សិក្សា និង​បង្កើត​ផ្លែ​ក្រូចថ្លុង មាន​រាង​បួន​ជ្រុង ហើយ​រក្សា​បាន​គុណភាព​ឆ្ងាញ់​ពិសារ​កំពុង​ពេញនិយម ។

​យុវជន​ដែល​នៅ​ខេត្ត​ខាងលើ​បាន​បង្កើត​ផ្លែ​ក្រូចថ្លុង​មាន​មុំ​បួន ហើយ​គាត់​សរសេរ​អក្សរ​តាម​ទំនៀមទម្លាប់​វៀតណាម​ពី​លើ​នោះ បុណ្យ សំណាង អាយុ​វែង ទេពកោសល្យ​… ។

គាត់​និយាយ​ថា ថ្វី​ត្បិត​ការ​កៀប​បង្ខំ​ឲ្យ​វា​ខុស​សភាព​ដើម​បែបនេះ ធ្វើ​ឲ្យ​វា​ថយចុះទ​ម្ងន់​ពី ២​គីឡូក្រាម មក​នៅត្រឹម ១,៥​គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​តម្លៃ​របស់​វា​កើន​ឡើង​ខ្លាំង ដោយ​លក់បាន​ពី​ចន្លោះ ២៥-៣៥​ដុល្លារ ឯណោះ។​

​លោកតឹម ឲ្យដឹង​បន្ថែម ថ្វី​ត្បិត​ផ្លែ​ក្រូចថ្លុង​មាន​ការប្តូរ​ទ្រង់ទ្រាយ ប៉ុន្តែ​រសជាតិ​វា​ពុំ​មាន​ផ្លាស់ប្តូរ​ឡើយ ។​

​លោក​ផ្តាំ​ទៅ​ប្រជាកសិករ​ទាំងឡាយ​ថា អ្វី​ក៏​ដោយ​គប្បី​ព្យាយាម​សិក្សា​ស្រាវជ្រាវ​នោះ វា​នឹង​នាំ​ប្រយោជន៍​មក​ឲ្យ​អ្នក​យ៉ាងច្រើន​នឹកស្មាន​មិន​ដល់ ៕​

spot_img
×